កម្ពុជា ស្ថិតនៅ​ពូល​ជាមួយ​ជប៉ុន ក្នុងវគ្គ​ជម្រុះ​ពានរង្វាន់ AFC U-16 Championship 2020

  • 2019-05-09 13:51:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លទ្ធផល​ចាប់ពូល​នៃ​វគ្គជម្រុះ​ពានរង្វាន់ AFC U-16 Championship 2020របស់​សហព័ន្ធ​បាល់ទាត់​ទ្វីបអាស៊ី នាថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០១៩ បង្ហាញ​ថា កម្ពុជា ស្ថិត​ក្នុង​ពូល J រួមមាន ជប៉ុន ម៉ាឡេស៊ី និងម្ចាស់ផ្ទះ​ឡាវ។

U16 កម្ពុជា (រូបថត៖ ឆ្នាំ២០១៨)
សូមមើល​ក្រុមផ្សេងទៀត​ក្នុង​តារាង​ខាងក្រោម​នេះ៖

សូម​ជម្រាប​ថា ពូល​ដែល​មាន ៥​ក្រុម នឹងត្រូវចា​ប់ផ្តើម​ប្រកួត​នៅថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៩។ ចំណែកពូល​ដែលមាន ៤​ក្រុម នឹងចាប់ផ្តើម​ប្រកួត​នៅថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៩ ហើយ​នឹង​បញ្ចប់​ព្រមគ្នា​នៅថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៩។

ក្រុមចំណាត់​ថ្នាក់លេខ១ ក្នុងពូល​នីមួយៗ នឹងឡើង​ទៅវគ្គផ្តាច់ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ។ ចំណែក​ក្រុម​ចំណាត់ថ្នាក់​ទី២ នឹងត្រូវ​ជ្រើសរើស ៤ក្រុម ដែល​ជាក្រុម​ល្អបំផុត៕

ប្រភព៖ AFC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;