រកឃើញក្រុមប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រ Europa League ហើយ
- 2019-05-10 00:16:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញក្រុមប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រ Europa League ហើយ
ចន្លោះមិនឃើញ
ក្រុមអង់គ្លេសចំនួន២ គឺក្រុមកាំភ្លើងធំ Arsenal និង តោខៀវ Chelsea នឹងត្រូវជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ Europa League បន្ទាប់ពីយកឈ្នះគូប្រកួតរៀងៗខ្លួនកាលពីយប់មិញ។
ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២យប់មិញ Arsenal បានយកឈ្នះម្ចាស់ផ្ទ Valencia ក្នុងលទ្ធផល ៤-២ បន្ទាប់ពីជើងទី១ Arsenal ឈ្នះ Valencia ៣-១ សរុបទាំង២ជើង ៧-៣។
ចំណែក Chelsea បានយកឈ្នះ Frankfurt នៅ Stamford Bridge ដោយបាល់កាត់សេចក្តី ១១ម៉ែត្រក្នុងលទ្ធផល ៤-៣ បន្ទាប់ពីចប់ ១២០នាទីបានត្រឹម ១-១ ហើយកាលពីជើងទី១ ក៏ក្រុមទាំង២ក៏បានត្រឹមប្រកួតលទ្ធផល ១-១ ផងដែរ។ Eden Hazard ជាអ្នកសម្រេចគ្រាប់បាល់ប៉េណាល់ទីចុងក្រោយឱ្យ Chelsea។
ក្រុម Chelsea នឹងប្រកួតផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់នេះជាមួយ Arsenal នៅពហុកីឡដ្ឋានអូឡាំពិក ក្នុងក្រុង Baku ប្រទេសអាហ្ស៊ែបៃហ្សង់ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩៕