ពហុ​កីឡដ្ឋាន​មរតកតេជោ សាងសង់​បានប៉ុន្មាន​ភាគរយហើយ?

  • 2019-05-13 03:24:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​សាងសង់​ពហុ​កីឡដ្ឋាន​មរតក​តេជោ បានសម្រេចពាក់​កណ្ដាលហើយ (៥០%) គិត​ត្រឹម​ខែឧសភា ឆ្នាំ២០១៩ នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ថោង ខុន ប្រធាន​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ។

លោក​ថោង ខុន និយាយថា៖ "គិត​មក​ទល់​ពេលនេះ ប្រមាណ ៥០% នៃ​គម្រោង គឺ​បាន​បញ្ចប់​រួចរាល់​ ហើយ​រំពឹង​ថា​គំរោង​ទាំងមូល នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ២០២០។

រដ្ឋមន្រ្ដី​ក្រសួង​ទេសចរណ៍​រូបនេះ បាន​បញ្ជាក់ថា កៅអីប្រមាណ ៧០ភាគរយ ត្រូវ​បាន​ដំឡើង​ ក្នុងចំណោម​កៅអី​សរុប ចំនួន ៦ម៉ឺន។ លោកថា​កៅអីទាំងអស់ នឹង​ដំឡើង​រួចរាល់ នៅ​ខែ​កក្កដាឆ្នាំនេះ។ លោក​បាន​លើកទឹកចិត្ត​ឲ្យ​អ្នកពាក់ព័ន្ធ​នឹង​គំរោង​សាងសង់​នេះ បន្ត​ប្រឹងប្រែង​ ដើម្បី​បាន​ចប់​រួចរាល់​តាម​ការគ្រោង​ទុក។

ពហុ​កីឡដ្ឋាន​មរតកតេជោ ថតថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩

សូមបញ្ជាក់ថា ពហុ​កីឡដ្ឋាន​មរតក​តេជោ នឹង​ក្លាយជា​ពហុកីឡដ្ឋាន​គោល សម្រាប់​ស៊ីហ្គេម ឆ្នាំ២០២៣ ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់ផ្ទះ៕

ទិដ្ឋភាពពហុកីឡដ្ឋាន​មរតក​តេជោ ថត​ពីលើ (រូបភាព៖ NOCC)

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;