សម្តេច ហ៊ុន សែន ថាកម្ពុជាកំពុងក្លាយជា "រោងចក្រនៃអាស៊ី"
- 2019-05-15 01:43:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន ថាកម្ពុជាកំពុងក្លាយជា "រោងចក្រនៃអាស៊ី"
ចន្លោះមិនឃើញ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននឹងកំពុងក្លាយជា "រោងចក្រនៃអាស៊ី" ពោលគឺទំនិញដែលផលិតនៅប្រទេសកម្ពុជា អាចផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក ទីផ្សារអនុតំបន់មេគង្គ ទីផ្សារអាស៊ាន និងទីផ្សារសំខាន់ៗដទៃទៀតក្នុងពិភពលោក។ ការថ្លែងនេះធ្វើឡើងក្នុងពេលដែលសម្តេច ហ៊ុន សែន និងលោក សាម៉ា អូលី នាយករដ្ឋមន្រ្តីនេប៉ាល់ អញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩។
-ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។
-ការបើកចំហរសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេស។ គ្រប់វិនិយោគិនទាំងអស់អាចដាក់ទុនវិនិយោគភាគហ៊ុនផ្ទាល់ ១០០% ដោយមិនចាំបាច់មានភាគហ៊ុនក្នុងស្រុកឡើយ។
-កម្លាំងពលកម្មដែលមានភាពសម្បូរបែបនិងវ័យក្មេង ដែលក្នុងនោះប្រជាពលរដ្ឋដែលមាអាយុ ៣៥ឆ្នាំចុះ មានចំនួនដល់ទៅ ៧២% នៃចំនួនប្រជាពលរដ្ឋសរុប គួបផ្សំនឹងប្រាក់ឈ្នួលដែលមានភាពប្រកួតប្រជែង៕