សម្តេចម៉ែ យាង​សាកសួរសុខទុក្ខសម្តេចក្រុមព្រះ នរោត្តម​ រណឫទ្ធិ

  • 2019-05-16 01:57:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដោយសេចក្តីនឹករលឹក អាណិត​ និង​ស្រឡាញ់​ ព្រះរាជវង្សានុវង្ស​ នាវេលាព្រឹក​ថ្ងៃ​ពុធ ទី​១៥​ ខែ​ឧសភា ​ឆ្នាំ​២០១៩​ សម្តេចព្រះមហាក្សត្រី​​ព្រះវររាជមាតាជាតិខ្មែរ​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គ​បានសព្វព្រះ​រាជហឫទ័យ​ស្ដេច​យាង​សំណេះ សំណាល​ សាកសួរសុខទុក្ខ សម្តេចក្រុមព្រះ​នរោត្តម​ រណឫទ្ធិ​ ព្រះ​ប្រធាន​ក្រុមឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ ដែលកំពុងសម្រាកព្យាបាលព្រះសុខភាព នាដំណាក់វាលស្បូវ ស្ថិតនៅ​សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ រាជធានីភ្នំពេញ។

សូមរម្លឹកថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​អ្នក​ម្នាង អ៊ុក ផល្លា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០០-២០១ នៅ​ចំណុច​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​។ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ សម្តេចក្រុមព្រះ បាន​រងរបួស​ធ្ងន់ និង​អង្គរក្ស​រងរបួស​។ ចំណែក​អ្នក​ម្នាង អ៊ុក ផល្លា បានទទួល​មរណភាព៕

ចុចអានអត្ថបទទាក់ទង៖

អត្ថបទ៖ សោភា

អត្ថបទថ្មី
;