គ្រាន់តែរឿងសំរាម ហ្វីលីពីន ដកអ្នកការទូតចេញពីប្រទេសកាណាដា
- 2019-05-16 03:17:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែរឿងសំរាម ហ្វីលីពីន ដកអ្នកការទូតចេញពីប្រទេសកាណាដា
ចន្លោះមិនឃើញ
ប្រទេសហ្វីលីពីន កាលពីយប់មិញ បានហៅឯកអគ្គរដ្ឋទូត និងអគ្គកុងស៊ុលប្រចាំនៅប្រទេសកាណាដាត្រឡប់មកវិញ បន្ទាប់ពីកាណាដា ខកខានមកយកសំរាម។ នេះបើតាមការបញ្ជាក់របស់លោក Teodoro L Locsin Jr រដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ។
ក្រុងម៉ានីល បានប្រកាសកាលពីសប្តាហ៍មុនថា កាណាដា បានយល់ព្រមយកសំរាម ៦៩កុងតឺន័រដែលបានបញ្ជូនខុសដៅមកហ្វីលីពីនត្រឡប់ទៅវិញ។ ចំពោះថ្លៃដឹកនេះ គឺខាងកាណាដា ជាអ្នករ៉ាប់រងចំណាយទាំងអស់។
សំរាមជាង ១០០កុងតឺន័រ ដោយរួមមាន ដបប្លាស្ទីក, ថង់ កាសែត និងកន្ទោបជាដើមនោះ ត្រូវបានគេដឹងថា បានដឹកចេញពីកាណាដា ទៅហ្វីលីពីន ចន្លោះពីឆ្នាំ២០១៣ ដល់ ២០១៤។
កាលពីខែមេសាកន្លងទៅ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានគំរាមធ្វើសង្គ្រាមនឹងកាណាដា ជុំវិញរឿងសំរាមនេះ។ «ពួកគេ (កាណាដា) គួរតែយកសំរាមទៅវិញ ឬខ្ញុំនឹងនឹងបញ្ជូនទៅវិញ ខ្ញុំនឹងចាក់សំរាមនៅទីនោះ»៕