សម្តេចតេជោ ហ៊ុន សែន និងមន្ត្រីកំពូលៗជាច្រើន ផ្ដល់កិត្តិយសកាត់សក់ ឱក សុគន្ធកញ្ញា ព្រឹកនេះ
- 2019-05-16 04:31:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេចតេជោ ហ៊ុន សែន និងមន្ត្រីកំពូលៗជាច្រើន ផ្ដល់កិត្តិយសកាត់សក់ ឱក សុគន្ធកញ្ញា ព្រឹកនេះ
ចន្លោះមិនឃើញ
ដំណឹងនៃពិធីមង្គលការរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ជាមួយលោក អ៊ឹង សុខលី ប្អូនប្រុសថៅកែហង្សមាស បានធ្វើឲ្យកក្រើកប៉ុន្មានថ្ងៃមកហើយ ចាប់តាំងពីធ្លាយវីដេអូ Pre-Wedding និងដំណឹងថា សូម្បីថ្នាក់ដឹកនាំប្រទេស សម្ដេចតេជោ ហ៊ុន សែន ក៏មានវត្តមានក្នុងពិធីមង្គលរបស់ពួកគេផង។
នៅព្រឹកនេះ កម្មវិធីបានឈានមកដល់ពិធីហែជំនូន កាត់សក់ និងពិធីតាមបែបប្រពៃណីមួយចំនួនទៀត ដោយមានការអបអរសាទរពីមិត្តរួមអាជីព អ្នកមុខអ្នកការ ជាច្រើន។ ចំណុចគួរចាប់អារម្មណ៍ ថ្នាក់ដឹកនាំប្រទេស សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ បានផ្ដល់កិត្តិយសចូលរួមកាត់សក់ក្នុងពិធីតាមបែបប្រពៃណីរបស់ខ្មែរយើង ដល់គូស្វាមីភរិយាថ្មោងថ្មីមួយគូនេះ ដោយផ្ទាល់។
ក្រៅពីនេះ មន្ត្រីរដ្ឋាភិបាលលំដាប់កំពូលៗច្រើនទៀត ដូចជាលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និងឯកឧត្តម ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាដើម ក៏បានផ្ដល់កិត្តិយសក្នុងពិធីកាត់សក់បង្កក់សិរីរបស់តារាចម្រៀងស្រីជួរមុខរបស់ហង្សមាសនេះដែរ។
ទស្សនាទិដ្ឋភាពក្នុងពិធីតាមរយៈរូបភាព sabay ផ្ដិតបាននៅព្រឹកនេះ ពីសកម្មភាពរបស់ថ្នាក់ដឹកនាំប្រទេស និងមន្ត្រីថ្នាក់កំពូលៗទាំងអស់គ្នា!