ចូលមើលរោងចក្រផលិតឡានវៀតណាម បានដឹងស្តង់ដារខ្ពស់កម្រិតណា
- 2019-05-16 09:47:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលមើលរោងចក្រផលិតឡានវៀតណាម បានដឹងស្តង់ដារខ្ពស់កម្រិតណា
ចន្លោះមិនឃើញ
រោងចក្រផលិតរថយន្តម៉ាក VinFast របស់សម្ព័ន្ធ Vingroup វៀតណាម នឹងចាប់ផ្ដើមដំណើរការការផលិតជាផ្លូវនៅខែមិថុនា ឆ្នាំ ២០១៩ នេះ ដែលលឿនជាងការរំពឹងទុក ២ ខែឯណោះ។
ទិដ្ឋភាពខាងក្នុងនៃរោងចក្រផលិតរថយន្តដ៏ធំរបស់វៀតណាម បានបើកបង្ហាញឲ្យសាធារណជនបានឃើញអំពីដំណើរការផលិត ថាមានស្តង់ដារខ្ពស់បំផុត ថែមទាំងទំនើបមិនចាញ់រោងចក្រផលិតរថយន្តល្បីៗដទៃទៀតឡើយ។
រោងចក្រផលិតរថយន្ត VinFast បានប្រើពេល ២១ ខែលើការសាងសង់ លើផ្ទៃដីទំហំ ៣៣៥ ហិកតា ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច Dinh Vu នៃភាគខាងជើងទីក្រុង Hai Phong។ ចំពោះដំណាក់កាលដំបូងរំពឹងថានឹងអាចផលិតរថយន្តបាន ២៥០ ០០០ គ្រឿង ក្នុងមួយឆ្នាំ ហើយដំណាក់កាលទីពីរ (ឆ្នាំ ២០២៥) នឹងបង្កើនគោលដៅដល់ ៥០ ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ។
រោងចក្រផលិតនេះ មានចែកចេញជា ៥ ផ្នែកសំខាន់ៗ ក្នុងនោះរួមមានផ្នែកតម្រៀបគ្រឿងសម្រាប់ដំឡើង, ផ្នែកផ្សារ, ផ្នែកបាញ់ពណ៌, ផ្នែកដំឡើងម៉ាស៊ីន និង ផ្នែកដំឡើងគ្រោងឆ្អឹងបញ្ចូលគ្នា ដោយសម្ភារៈភាគច្រើននាំចូលពីអឺរ៉ុប។
VinFast បានប្រកាសចេញរថយន្តម៉ូដែល Lux A2.0, Lux SA2.0 និង VinFast Vadil កាលពីឆ្នាំ ២០១៨ កន្លងទៅ ដោយរំពឹងថានឹងចេញលក់លើទីផ្សារក្នុងស្រុកនៅត្រីមាសទីពីរ ឬ ត្រីមាសទីបី ឆ្នាំ ២០១៩ នេះ៕
ចុចអាន៖