ត្រឹម១ថ្ងៃ មានអ្នកបង្កើត​ផេក ឆន សុវណ្ណរាជ ក្លែងក្លាយ ជិត ១០០ ផេក

  • 2019-05-17 02:59:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងមួយថ្ងៃ ពោលគឺថ្ងៃទី១៦ ខែឧសភា​ម្សិលមិញ​នេះ មាន Page ទើបបង្កើត​ថ្មី និង Page ចាស់​ដែលប្តូរឈ្មោះមកជា ឆន សុវណ្ណរាជ ជិត១០០ ផេក។ នេះ​បើតាម​ការ​ឲ្យដឹង​ពី​អ្នកជំនាញ​ខាង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​រូប។

អ្នកជំនាញរូបនោះ បាននិយាយថា៖ "កាលពីថ្ងៃម្សិលមិញ ឃើញមានផេកដូរឈ្មោះ និងផេកថ្មីទើប​បង្កើតដាក់ឈ្មោះឆន សុវណ្ណរាជ ច្រើនមែនទែន គឺដល់ទៅ​ជិត ១០០ផេក។ ផេកក្លែងក្លាយ​ទាំង​នោះ បាន​បង្ហោះ​រឿងស្រដៀងៗគ្នា លក្ខណៈដ្រាម៉ា ខកចិត្ត​ដែលឱក សុគន្ធកញ្ញា រៀបការ​។ ពួកគេ​ឆ្លៀតឱកាសយក Like ពេលនេះ ហើយថ្ងៃក្រោយ​នឹងប្ដូរឈ្មោះផេក យកទៅលក់អនឡាញ ព្រោះឱកាស​បែបនេះ ចំនួន Like កើន​លឿនណាស់ ដោយ​សារ​តែ​អ្នកលេង​ហ្វេសប៊ុក​មួយចំនួន ឲ្យ​តែឃើញ ដឹង​តែចុច Like ដោយអត់បានពិនិត្យថាជាផេកពិត ឬក្លែងក្លាយ"។

អ្នកជំនាញដដែល បញ្ជាក់ថា ​ក្នុង​ចំណោម​ផេកក្លែងក្លាយទាំងនោះ មានផេកខ្លះ កើន​អ្នក Like ដល់ទៅ​រាប់ម៉ឺន ត្រឹម​រយៈពេល ១ថ្ងៃដំបូង​ប៉ុណ្ណោះ។

បន្ថែម​លើ​នេះ អ្នកជំនាញ​មិន​បញ្ចេញ​ឈ្មោះ​ខាងលើ ក៏​បាន​ឲ្យ​ដឹងដែរថា បើ​លោក ឆន សុវណ្ណរាជ ដែល​ជា​ម្ចាស់​ផេក​ពិត​ប្រាកដ ធ្វើ​ការ Report ទៅហ្វេសប៊ុក នោះហ្វេសប៊ុកនឹងលុបផេកក្លែងក្លាយ​ទាំងនោះចោល ហើយនឹងយកហ្វេន (អ្នក Like) ផេកក្លាយក្លែងទាំងនោះ មក merge បញ្ចូលគ្នា ​ឲ្យទៅផេកផ្លូវការ​របស់ឆន សុវណ្ណរាជ។

អ្នកជំនាញដដែលបញ្ជាក់ថា កាលពី​​មុន លោកក៏ធ្លាប់​ជួយ​ធ្វើ​​រឿងនេះ​ឲ្យ​តារា​ល្បីៗ​ផងដែរ ដូចជា​ លោក ទេព រិនដារ៉ូ អ្នកនាង​សុខ សុម៉ាវត្តី និង​កីឡាករ​បាល់ទាត់ ចាន់ វឌ្ឍនាកា ផងដែរ ដោយយកហ្វេន​ពី​ផេកក្លែយក្លាយ​ទាំងអស់ មក​ដាក់បញ្ចូល​ឲ្យផេកផ្លូវការ​របស់​ម្ចាស់ដើម​វិញ៕

ផេកផ្លូវការ​របស់ឆន សុវណ្ណរាជ

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;