អភិបាលខេត្តកណ្តាល បកស្រាយ​រឿង​ទិញ-លក់ ដីដុះតាមឆ្នេរទន្លេ ម្តុំអរិយក្សត្រ ឲ្យ​ក្រុមហ៊ុនឯកជន

  • 2019-05-19 01:14:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយពីមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានចុះផ្សាយនូវព័ត៌មាន “បែកធ្លាយ! ក្រុមហ៊ុន ឧកញ៉ា ឃុន សៀ ទិញដីដុះតាមច្រាំងទន្លេមេគង្គ ម្តុំអរិយក្សត្រ ស្រុកល្វាឯម ប្រមាណ៧០ហិកតា ពីអភិបាលខេត្តកណ្តាល” លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បកស្រាយ​យ៉ាងច្បាស់ថា ករណីនេះ ពុំមែនជាការទិញ-លក់នោះទេ តែជាការជួល ពោលគឺរាជរដ្ឋាភិបាល បានធ្វើតាមនិតិវិធី ជួលទៅឲ្យក្រុមហ៊ុនឯកជន ដើម្បីវិនិយោគលើគម្រោងអភិវឌ្ឍន៍។

លោក ម៉ៅ ភិរុណ បានឲ្យដឹងថា៖ “ដីច្រាំងទាំងអស់នេះ មិនមែនជាការទិញ-លក់នោះទេ គឺជួលដោយបានប្រគល់ឲ្យ ខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ​នឹងសិក្សា​តាមនិវិធីច្បាស់លាស់”

លោក ម៉ៅ ភិរុណ អភិបាល​ខេត្ត​កណ្ដាល
តាមការបកស្រាយ លោកអភិបាលខេត្តកណ្តាល មិនបានបញ្ជាក់ពីទំហំទឹកប្រាក់នៃការជួលនោះទេ ខណៈដែលគម្រោងនេះ ស្ថិតនៅក្នុងដំណាក់កាល​ពិភាក្សានៅឡើយ ។

ក្នុងនោះដែរ មន្ត្រីខេត្តកណ្តាយមួយរូបបាន បន្ថែមទៅ​កាន់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា៖ "តាមពិត នេះមិនមែនលក់ទេ គឺជាការការពាររដ្ឋ (ដីចំណីមាត់ច្រាំងទន្លេមេគង្គ) ដែលមានប្រជាជន​ចូលដាំដំណាំ ព្រមទាំងមានទំនាស់​ជាមួយម្ចាស់ដី នៅពីក្រោយ ដែលចង់បន្តយកដីនេះ រហូតដល់ទឹកទន្លេ”។

មន្រ្តីដដែលនេះ បានបន្ថែមថា “ផ្អែកលើច្បាស់ រដ្ឋការពារដីនេះ មិនឱ្យភាគីណាទាំងអស់ គឺរក្សាជាទ្រព្យសម្បត្តិរដ្ឋ ចុះបញ្ជីជារដ្ឋ ក្រោមការគ្រប់គ្រងរបស់សាលាខេត្តកណ្តាល ដែលជាអាជ្ញាធរកាន់កាប់ដីរដ្ឋ។ ឯការសុំជួលពីក្រុមហ៊ុន គឺរាជរដ្ឋាភិបាលសម្រេច​ជួល ដើម្បីបានរដ្ឋបានចំណូលផង អភិវឌ្ឍតំបន់ផង និងការពារដីផង ចៀសវាងការចូលទន្ទ្រាន តែតម្រូវ​ឱ្យដោះស្រាយគោលនយោបាយ ជូនអ្នកចូលដាំដុះពីមុន”។

តបតាមការបកស្រាយ​របស់អភិបាលខេត្តកណ្តាល លោក ម៉ៅ ភិរុណ ដោយភ្ជាប់មកជាមួយកម្មវត្ថុ៖ ករណីសំណើរសុំគោលការណ៍អនុញ្ញាត ជួលរយៈពេលវែង ៩៩ឆ្នាំ និងវិនិយោគអភិវឌ្ឍន៍លើដីដុះតាមឆ្នេរទន្លេមេគង្គ របស់ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត និងករណីសំណើរចុះបញ្ជី និងធ្វើប័ណ្ណកម្មសិទ្ធិ​របស់ក្រុមហ៊ុនដូនពេញលែន លើផ្ទៃដីទំហំប្រមាណ៧០ហិកតា ស្ថិតនៅភូមិអរិយក្សត្រ និងភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល៕

ប្រភព៖ ដើមអម្ពិល

អត្ថបទថ្មី
;