ស្ពាន​អាកាស​ថ្មើរជើង​ទីមួយ​នៅខេត្ត​កំពង់ស្ពឺ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ហើយ

  • 2019-05-21 03:05:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ពាន​អាកាស​ថ្មើរ​ជើង​ ដំបូង​បង្អស់​ក្នុង​ទឹកដី​ខេត្ត​កំពង់ស្ពឺ បាន​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់​ហើយ ក្រោម​អធិបតីភាព​លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺ និង​លោកស្រី​ឧកញ៉ា​បណ្ឌិត សៀង​ ចាន់ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ កាលពីថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩។

ស្ពាន​​នេះ​​ត្រូវ​សាងសង់​​ កាត់​ផ្លូវជាតិ​លេខ៤ ត្រង់​ចំណុច​បេន​ឡាន​ផ្សារ​កំពង់​ស្ពឺ​ ដោយ​មាន​ប្រវែង​ ៣០​ម៉ែត្រ​ ​កម្ពស់​ ៥,២​ម៉ែត្រ​ ទទឹង​៣​ម៉ែត្រ​ ធ្វើ​ពី​បេតុង​អាមេ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​លោក​ស្រី​បណ្ឌិត​ សៀង ចាន់​ហេង ក្នុង​តម្លៃ​​ ៣៤​​ម៉ឺន​ដុល្លារ​ ដោយ​ចំណាយ​ពេល​សាងសង់​​ជិត​មួយ​ឆ្នាំ​។

បើតាមការ​លើកឡើង​របស់​លោក​អភិបាល​ខេត្ត​​ឱ្យដឹង​ថា មូលហេតុ​​សម្រេច​កសាង​ស្ពាន​អាកាស​ថ្មើរ​ជើង​ត្រង់​ចំណុច​គោលដៅ​​ខាងលើ​ ​ដោយ​សារ​កន្លង​មក​​កើត​​មាន​ការ​កក​ស្ទះ​ចរាចរណ៍។ រដ្ឋបាល​ខេត្ត​ក៏​គ្រោង​សាង​សង់​ស្ពាន​អាកាស​ថ្មើរ​ជើង​ចំនួន​ពីរ​​បន្ថែម​​ទៀត​​ផង​ដែរ គឺ​ត្រង់​ចំណុច​វិទ្យាល័យ​​កំពង់ស្ពឺ​ និង​ត្រង់​ចំណុច​មុខ​រោងចក្រ​សាប្រ៊ីណា៕

រូបថត៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;