Ronaldo ស្នើឲ្យលោក JM ទៅដឹកនាំ Juventus?
- 2019-05-21 10:19:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo ស្នើឲ្យលោក JM ទៅដឹកនាំ Juventus?
ចន្លោះមិនឃើញ
លោក Jose Mourinho គ្រូបង្វឹកដែលមិនទាន់មានក្លឹបដឹកនាំ បានទម្លាយឲ្យដឹងថា មានអតីតកូនសិស្សរបស់លោកមួយរូប បានស្នើសុំឲ្យរូបលោកទៅដឹកនាំក្លឹបដែលខ្លួនកំពុងលេង។ ការលើកឡើងរបស់លោក Mourinho នេះ ធ្វើឲ្យសារព័ត៌មានអង់គ្លេស Daily Mail ដាក់ការសង្ស័យថា កីឡាករ និងក្លឹបដែលលោកលើកឡើង គឺជា Cristiano Ronaldo និង Juventus។
នៅក្នុងបទសម្ភាសន៍ជាមួយ BeIN Sports កាលពីថ្ងៃចន្ទ លោក Mourinho បាននិយាយថា៖ "កីឡាករម្នាក់ដែលធ្លាប់មានទំនាក់ទំនងល្អជាមួយខ្ញុំ បានប្រាប់ខ្ញុំថា ខ្ញុំគួរតែទៅដឹកនាំនៅក្លឹបរបស់គេ រដូវកាលក្រោយ។ ខ្ញុំបានប្រាប់ទៅគាត់វិញថា ក្លឹបនោះមិនពេញចិត្តខ្ញុំទេ។ ហើយគាត់បានប្រាប់ខ្ញុំទៀតថា បើខ្ញុំឈ្នះ៣ប្រកួត ក្លឹបនឹងចាប់ផ្ដើមស្រលាញ់ពេញចិត្តខ្ញុំ"។
សូមបញ្ជាក់ថា អតីតអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ មិនទាន់មានក្លឹបដឹកនាំនៅឡើយទេ ចាប់តាំងពីពេល Manchester United បណ្ដេញចេញពីតំណែងកាលពីខែធ្នូឆ្នាំមុន។ លោកក៏ធ្លាប់ជោគជ័យខ្លាំងនៅអ៊ីតាលីដែរ ដោយជួយឲ្យ Inter Milan ឈ្នះពានបីក្នុងមួយរដូវកាល កាលពីឆ្នាំ២០១០។
គួររំលឹកថា Mourinho ធ្លាប់ជាគ្រូបង្វឹករបស់ Ronaldo ពេលលោកនៅដឹកនាំ Real Madrid ពីឆ្នាំ២០១០ ដល់ ២០១៣។
តើកីឡាករដែលលោកលើកឡើង ពិតជា Ronaldo មែនឬយ៉ាងណា?