អ្នកបង្កើត Facebook ត្រូវគេទាមទារឲ្យចុះចេញពីតំណែងជា CEO
- 2019-05-22 02:34:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកបង្កើត Facebook ត្រូវគេទាមទារឲ្យចុះចេញពីតំណែងជា CEO
ចន្លោះមិនឃើញ
លោក Alex Stamos ជាបុគ្គលដែលជិតស្និទ្ធជាមួយអ្នកបង្កើត Facebook បានលើកឡើងថា Mark Zuckerberg កាន់តំណែងច្រើននិងមានឥទ្ធិពលខ្លាំងពេកនៅក្នុងរចនាសម្ព័ន្ធ Facebook ដូចនេះថ្នាក់ដឹកនាំក្រុមហ៊ុន គួរតែពិចារណារកអ្នកមកស្នងតំណែងធំជានាយកប្រតិបត្តិជំនួស Mark វិញ។
អតីតប្រធានផ្នែកសុវត្ថិភាពធំជាងគេក្នុង Facebook រូបនេះបានបន្តទៀតថា ប្រការដែលបន្ថយតួនាទីនេះគឺ គោលបំណងចង់ឲ្យ Mark ផ្ដោតលើអ្វីដែលគាត់ចូលចិត្តធ្វើដូចកាលពីមុន។
ប្រសិនបើអនុញ្ញាតឲ្យស្ថាបនិកបណ្ដាញសង្គមដ៏មានប្រជាប្រិយភាពរូបនេះ ដកឃ្លាពីការងារដ៏ច្រើនសម្បើមដូចរាល់ថ្ងៃនេះ អាចជួយឲ្យគាត់ផ្ដោតលើការរៀបចំផលិតផលថ្មីជាស្នាដៃគាត់ផ្ទាល់ និងបង្កើតឲ្យមានវប្បធម៌ថ្មីនៅក្នុងក្រុមហ៊ុនកាន់តែរីកចម្រើន។
បច្ចុប្បន្ននៅមិនទាន់ការប្រជុំសម្រេចថានឹងបន្ថយតំណែងរបស់ Mark Zuckerberg យ៉ាងណានោះទេ ក៏ប៉ុន្តែបេក្ខភាពឈានមុខគេដែលអាចនឹងជំនួសតំណែងបានមានដូចជា លោក Brad Smith ដែលជាបុគ្គលមានឥទ្ធិពលម្នាក់ក្នុងក្រុមហ៊ុន Microsoft ឯណោះវិញ៕
អត្ថបទទាក់ទង៖