ព្រះមហាក្សត្រ យាងទៅ​បារាំង ដើម្បី​ចូលរួម​ប្រារព្ធពិធី​អបអរសាទរ​ខួប ២៥ឆ្នាំ​របស់ ICC-Angkor

  • 2019-05-23 02:23:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាព្រឹកថ្ងៃទី២៣ ខែឧសភានេះ បាន​យាង​ទៅកាន់​ប្រទេស​បារាំង ដើម្បី​ចូលរួម​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប២៥ឆ្នាំ​នៃ​សកម្មភាព​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ចគាំពារ និង​អភិរក្ស​តំបន់​អង្គរ ដែល​ហៅកាត់​ថា ICC-Angkor (International Coordinating Committee for the Safeguarding and Development of the Historic Site of Angkor)។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
ព្រះអង្គ​នឹង​គង់​ប្រថាប់​នៅប្រទេសបារាំង​រហូតដល់ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩ ទើបព្រះអង្គ​យាងនិវត្តន៍​មកកាន់​ប្រទេសកម្ពុជា​វិញ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;