លោក ពូទីន ​ប្រាប់​លោក ង្វៀន សួនហ៊្វុក​ថា រុស្ស៊ី និង​វៀតណាម ជា​ដៃគូ​យុទ្ធសាស្រ្ត​ក្នុង​ធម្មជាតិ

  • 2019-05-23 07:49:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាន​សង្កត់​ធ្ងន់ថា រុស្ស៊ី និង​វៀតណាម កំពុង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទាំងក្នុង​វិស័យ​សេដ្ឋកិច្ច និង​នយោបាយ ហើយ​ប្រទេស​ទាំង២ ក៏កំពុងសម្របសម្រួលកិច្ចប្រឹងប្រែងក្នុងក្របខណ្ឌ​អន្តរជាតិ​ផងដែរ។ លោក​ថ្លែង​ដូច្នេះ​ក្នុងជំនួប​ជាមួយ​នាយករដ្ឋមន្រ្តី​វៀតណាម លោក ង្វៀន សួនហ៊្វុក នៅវិមាន​គ្រែមឡាំង ក្រុង​មូស្គូ កាលពីថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩។

រូបថត៖ Sputnik News
លោក ពូទីន បាន​លើកឡើង​ថា លោក​មិន​ចាំបាច់​និយាយ​អំពី​ទិដ្ឋភាព​ផ្លូវការ​នៃ​ទំនាក់ទំនង​រវាង រុស្ស៊ី-វៀតណាម​នោះទេ ពោលគឺ​ជាការពិត ប្រទេស​ទាំង២ ជាដៃគូយុទ្ធសាស្រ្ត​ក្នុងធម្មជាតិ។

ប្រធានាធិបតី​រុស្ស៊ីរូបនេះ បញ្ជាក់​ថា ប្រទេស​ទាំង២ មាន​ទំនាក់ទំនងគ្នា​ដោយផ្អែកលើ​ប្រពៃណី​នៃមិត្តភាព និង​ឯកភាព​គោលជំហលើ​បញ្ហា​ជាច្រើន។ ដំណើរទស្សនកិច្ចរបស់​គណៈប្រតិភូវៀតណាម នឹង​ជំរុញ​ការ​អភិវឌ្ឍ​នៃទំនាក់ទំនងនេះ​បន្ថែមទៀត។

ក្នុង​ជំនួបនេះ លោក ង្វៀន សួនហ៊្វុក បាន​ថ្លែងថា វៀតណាម និង​ប្រជាជនខ្លួន នឹងតែងតែ​ចងចាំ​នូវជំនួយ​របស់​រុស្ស៊ី ក្នុង​អំឡុង​ពេលដែលវៀតណាម តស៊ូប្រឆាំងនឹងការឈ្លានពានពីបរទេស​ជាច្រើនឆ្នាំ ហើយ​បន្ត​ផ្តល់ជំនួយដល់ការអភិវឌ្ឍថែមទៀតផង។ លោក​ក៏បាន​ជំរុញឱ្យ​ទំនាក់ទំនង​ប្រទេស​ទាំង២ ឈានឡើងដល់កម្រិតថ្មី​មួយទៀត​ផងដែរ៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;