ប៉ូលិសខេត្តស្វាយរៀង ចាប់ខ្លួនបុរសម្នាក់ដែលប្រមាថអង្គព្រះមហាក្សត្រ
- 2019-05-24 02:22:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ូលិសខេត្តស្វាយរៀង ចាប់ខ្លួនបុរសម្នាក់ដែលប្រមាថអង្គព្រះមហាក្សត្រ
ចន្លោះមិនឃើញ
បុរសម្នាក់ដែលបានជាប្រមាថអង្គព្រះមហាក្សត្រ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប្រមាថជាសាធារណៈ ត្រូវបានប៉ូលិសខេត្តស្វាយរៀង ចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ។ ការចាប់ខ្លួននេះគឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក សុវណ្ណ ច័ន្ទន៍គ្រឹះស្នា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀង។
ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ គឹម បញ្ញា អាយុ ៣២ឆ្នាំ មានទីលំនៅ នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប្រមាថអង្គព្រះមហាក្សត្រ ប្រព្រឹត្តនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា 305 មាត្រា 307 មាត្រា 494 មាត្រា 495 នៃក្រមព្រហ្មទណ្ឌ ក្នុងមាត្រា 437 (ស្ទួន)ច្បាប់ស្ដីពីវិសោធនកម្មព្រហ្មទណ្ឌ៕