គ្មានពាក្យបណ្តឹងទាល់តែសោះ ក្រោយការបោះឆ្នោតរាជធានីខេត្តក្រុងស្រុកខណ្ឌ
- 2019-05-29 06:40:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្មានពាក្យបណ្តឹងទាល់តែសោះ ក្រោយការបោះឆ្នោតរាជធានីខេត្តក្រុងស្រុកខណ្ឌ
ចន្លោះមិនឃើញ
ក្រោយរយៈពេល ២ថ្ងៃ បន្ទាប់ពីថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត ឬ/និងថ្ងៃបិទផ្សាយលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ រាជធានី ខេត្ត គ្មានទទួលពាក្យបណ្តឹងណាមួយឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។
ចំពោះពាក្យបណ្តឹងពាក់ព័ន្ធនឹងគ្រប់អំពើបំពានលើបទប្បញ្ញតិ្តនៃជំពូកទី៣ ថ្មី (ទោសប្បញ្ញតិ្ត) នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទាំងនៅថ្នាក់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត និងទាំងនៅថ្នាក់ គ.ជ.ប ក៏គ្មានទទួលពាក្យបណ្តឹងណាមួយដែរ។
គ.ជ.ប បានបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ខាងលើ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ បានប្រព្រឹត្តទៅដោយរលូន គ្មានការរាំងស្ទះ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ស្ថិតក្នុងបរិយាកាសសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ៕