ចាន់ វឌ្ឍនាកា ជាកីឡាករបម្រុង ក្នុង ៣ប្រកួតចុងក្រោយ នៅ PKNS
- 2019-05-29 07:57:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាន់ វឌ្ឍនាកា ជាកីឡាករបម្រុង ក្នុង ៣ប្រកួតចុងក្រោយ នៅ PKNS
ចន្លោះមិនឃើញ
ចាន់ វឌ្ឍនាកា មិនបានជាប់ជម្រើសដំបូងនៅក្លឹប PKNS នោះទេ នា ៣ប្រកួតចុងក្រោយនៅ Malaysia Super League ពោលគឺបានត្រឹមប្ដូរចូល ក្នុងនាមកីឡាករបម្រុងប៉ុណ្ណោះ។ ៣ប្រកួតដែលគ្មានវឌ្ឍនាកា ក្នុងជម្រើសដំបូង គឺ PKNS ចាញ់២ និងឈ្នះ១។
ថ្ងៃទី២៥ ខែឧសភា៖ PKNS ឈ្នះ Petaling Jaya City ៣-០ (ចាន់ វឌ្ឍនាកា ប្ដូរចូលលេងនាទី ៨៧)
ថ្ងៃទី១៩ ខែឧសភា៖ PKNS ចាញ់ Johor Darul Tazim ១-២ (ចាន់ វឌ្ឍនាកា ប្ដូរចូលនាទី ៨៩)
ថ្ងៃទី១៤ ខែឧសភា៖ PKNS ចាញ់ Kuala Lumpur ១-២ (ចាន់ វឌ្ឍនាកា ប្ដូរចូលនាទី ៤៦)
ប្រកួតចុងក្រោយដែល ចាន់ វឌ្ឍនាកា ជាប់ជម្រើសដំបូង គឺថ្ងៃទី៣ ខែឧសភា ពេល PNKS ស្មើ Perak ៣-៣។ ក្នុងប្រកួតនោះ វឌ្ឍនាកា ត្រូវប្ដូរចេញ នាទី ៦០។
សូមបញ្ជាក់ថា ត្រឹម ១៥ប្រកួតរដូវកាលនេះ ក្រុម PKNS ឈរលេខ ៧ ក្នុងចំណោមក្រុមទាំង ១២ នៅលីគកំពូលម៉ាឡេស៊ី ដោយមាន ១៩ពិន្ទុ (ឈ្នះ ៥ ស្មើ ៤ ចាញ់ ៦)។ ក្នុងចំណោមគ្រាប់បាល់របស់ PKNS ទាំង ២៣គ្រាប់ ក្នុង ១៥ប្រកួត គឺមានគ្រាប់បាល់របស់ វឌ្ឍនាកា ចំនួន ២គ្រាប់៕