អាមេរិក ប្រុង​ជើងការ​ទុកមុន​ដោយ​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ "រ៉ែ​កម្រ​ក្នុង​ផែនដី" របស់​ចិន

  • 2019-05-30 06:59:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរ​បញ្ចកោណ​អាមេរិក បាន​បញ្ជូន​របាយការណ៍​មួយ​ទៅ​សភា​កាលពី​ពេលថ្មីៗនេះ​ស្តីពី "រ៉ែ​កម្រ​ក្នុង​ផែនដី (Rare Earth Minerals)" ក្នុង​គោល​បំណង​កាត់បន្ថយ​ការ​ពឹងផ្អែក​លើការ​នាំចូល​ពី​ប្រទេស​ចិន ក្នុងអំឡុងមាន​ភាព​តានតឹង​នៃសង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២។

លោក Mike Andrews អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក បាន​ប្រាប់ Reuters កាលពី​ថ្ងៃទី២៩ ខែ​ឧសភា ឆ្នាំ​២០១៩​ថា ក្រសួង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រធានាធិបតី​ ដូណាល់ ត្រាំ សភា និង​ក្រុមហ៊ុន​ឧស្សាហកម្ម ដើម្បី​បន្ថយ​ការពឹងផ្អែក​ទៅលើ​ រ៉ែ​កម្រ​ក្នុង​ផែនដី​របស់​ចិន។

"រ៉ែ​កម្រ​ក្នុង​ផែនដី" គឺ​មាន​សារៈសំខាន់​សម្រាប់​ការផលិត និង​ការអភិវឌ្ឍ​ផលិតផល​បច្ចេកវិទ្យាដូចជា ស្មាតហ្វូន ​រថយន្ត​អគ្គិសនី និង​ឧបករណ៍​យោធា ដូចជា​យន្តហោះ​ចម្បាំង​ជាដើម។

ចិនគឺ​ប្រទេស​ធំបំផុត​ដែល​ផលិត និង​នាំចេញ​រ៉ែ​កម្រ ពោលគឺ​ប្រមាណ​៩០% នៃ​ផលិត​កម្ម​សកល។ ក្នុងនោះ អាមេរិក​ពឹង​ផ្អែក​ការ​នាំចូល​រ៉ែ​កម្រ​ពី​ចិន​ប្រមាណ ៨០​ភាគរយ នៃ​ការ​នាំចូល​សរុប​របស់​ខ្លួន។

គម្រោង​កាត់​បន្ថយ​ខាងលើ គឺ​បន្ទាប់ពី​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង កាលពី​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន​រ៉ែ​កម្រ​ក្នុង​ផែនដី នៅ​ក្រុង Ganzhou ខេត្ត​ Jiangxi ភាគ​ខាងកើត​ប្រទេស​ចិន បាន​ធ្វើឱ្យមានការ​លើកឡើង​ជាច្រើន​ថា មេដឹកនាំ​ចិន នឹង​ផ្អាក​នាំចេញ​ធនធាន​រ៉ែ​កម្រ ទៅ​អាមេរិក ដើម្បី​ជា​ការតបត​វិញ ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​នេះ៕

រូបថត៖ Xinhua

អត្ថបទ​ទាក់ទងរ៉ែ​កម្រ​ក្នុង​ផែនដី​របស់​ចិន ពិត​ជា​សំខាន់​ណាស់​មែនទេ​សម្រាប់​អាមេរិក?

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;