កូរ៉េខាងជើង ប្រហារជីវិតមន្រ្តីដែលធ្វើការងារបរាជ័យ ក្នុងជំនួប ដូណាល់ ត្រាំ-គីម ជុងអ៊ុន
- 2019-05-31 07:52:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងជើង ប្រហារជីវិតមន្រ្តីដែលធ្វើការងារបរាជ័យ ក្នុងជំនួប ដូណាល់ ត្រាំ-គីម ជុងអ៊ុន
ចន្លោះមិនឃើញ
កូរ៉េខាងជើង បានកាត់ទោសប្រហារជីវិតលោក Kim Hyok Chol បេសកជនពិសេសរបស់កូរ៉េខាងជើង ប្រចាំសហរដ្ឋអាមេរិក និងមន្រ្តីក្រសួងការបរទេសមួយចំនួន ដែលធ្វើការពាក់ព័ន្ធនឹងកិច្ចចរចាសម្រាប់ជំនួបលើកទី២ រវាង ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ ជំនួបកំពូលនេះ ធ្វើឡើងកាលពីចុងខែកុម្ភៈ នៅក្រុងហាណូយ ប្រទេសវៀតណាម ប៉ុន្តែមិនទទួលបានផ្លែផ្កាអ្វីឡើយ។
កាសែតដដែលនេះបានរាយការណ៍ថា ក្រៅពីមន្រ្តីខាងលើដែលត្រូវប្រហារជីវិត ក៏មានមន្រ្តីផ្សេងទៀតត្រូវឃុំខ្លួន និងបញ្ឈប់ពីការងារផងដែរ ក្នុងនោះមានដូចជា៖
-លោក Kim Yong Chol ជាមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងម្នាក់ដែលបានបើកកិច្ចចរចាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo មុនជំនួបកំពូលត្រាំ-គីម។ លោកត្រូវបានបង្ខំឱ្យទៅធ្វើការយ៉ាងធ្ងន់ធ្ងរនៅខេត្ត Jagan បន្ទាប់ពីត្រូវបានបញ្ឈប់ពីតំណែង។
-លោកស្រី Kim Song Hye ដែលបានចូលរួមការងារក្នុងកិច្ចចរចានេះជាមួយលោក Kim Hyok Chol ក៏ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងគុកនយោបាយមួយផងដែរ។
-លោកស្រី Shin Hye Yong ដែលជាអ្នកបកប្រែឱ្យលោក គីម ជុងអ៊ុន ក្នុងអំឡុងជំនួបជាមួយលោក ដូណាល់ ត្រាំ ត្រូវបានឃុំខ្លួននៅក្នុងគុកនយោបាយមួយ ដោយចោទថា មានកំហុសក្នុងការបកប្រែ។
-អ្វីដែលគួរឱ្យកត់សម្គាល់នោះ លោកស្រី Kim Yo Jong ជាប្អូនស្រី និងជាជំនួយការរបស់លោក គីម ជុងអ៊ុន ក្នុងជំនួបកំពូលនោះ ត្រូវបានទម្លាក់ឋានៈទៀតផង៕