Suzuki បានបញ្ចេញម៉ូតូស៊េរីថ្មីមួយទៀតគឺ Burgman Street កម្លាំងម៉ាស៊ីន 125cc ដែលរូបរាងធំដែលមានការរចនាយកតាមលំនាំតាមគំរូម៉ូតូធំនៅប៉ែក អ៊ឺរ៉ុប។
លក្ខណៈពិសេសមួយចំនួនរបស់ Burgman Street 125cc រួមមាន៖
- បំពាក់បច្ចេកវិទ្យាថ្មីគឺ SEP ជួយអោយម៉ាស៊ីនស្ទុះខ្លាំងងាយស្រួលបើកបរ បង្កើនល្បឿនរហ័ស និងកាត់បន្ថយការបំពុលបរិស្ថាន។
- ម៉ាស៊ីនមានកម្ពស់ផុតពីដី ១៦០ មិល្លីម៉ែត្រជួយការពារការប៉ះទង្គិចរបស់ម៉ាស៊ីន។
- កែបមានកំពស់សមល្មមងាយស្រួលក្នុងការបើកបរសម្រាប់មនុស្យគ្រប់វ័យ។
- មានហោប៉ៅមុខធំទូលាយងាយស្រួលទុលរបស់ផ្សេងៗ។
- បំពាក់ជាមួយ USB Charger អាចសាក់ថ្មទូរសព្ទបាន។
- ប្រើប្រាស់ប្រភេទសោ Shutter Key មានគម្របការពារមានសុវត្ថិភាពខ្ពស់។
- ធុងសាំអាចផ្ទុកបានរហូតដល់ ៥.៦ លីត្រ ងាយស្រួលក្នុងការបើកបរផ្លូវឆ្ងាយ។
- ឃ្លុបក្រោមកែបមានទំហំធំទូលាយអាចដាក់មួកសុវត្ថិភាពបាន។
- ហ្រ្វាំងមុនជាប្រភេទហ្រ្វាំងបូម មានសុវត្ថិភាពខ្ពស់ក្នុងការចាប់។
ក្រៅពីនេះ Burgman Street 125cc ក៏បានបន្ថែមនៅចំណុចទាក់ទាយជាច្រើនទៀត ដោយយកគំរូតាមម៉ូតូ Suzuki ប៉ែកអ៊ឺរ៉ុប ជាមួយនិងការរចនា៖
- ក្បាលមុខរចនាមកជាមួយនឹងបន្ទះអាលុយមីញ៉ូមភ្លឺរលោងអមសង្ខាងចង្កៀងមុខ។
- ចង្កៀងមុខបំពាក់អំពូល LED ភ្លឺច្បាស់ងាយស្រួលបើកបរនៅពេលយប់។
- ស្តុបភ្លើងស៊ីញ៉ូមុខ រចនាម៉ូតថ្មីបំពាក់ជាប់ក្បាំងសងខាង បញ្ចេញពន្លឺច្បាស់ល្អ។
- តែមអាវសងខាងជាប្រភេទ 3D ក្រូមេភ្លឺរលោង ស្រស់ស្អាត។
- កុងទ័រប្រភេទឌីជីថល បង្ហាញទិន្នន័យបានច្បាស់ល្អ។
- នៅលើក្បាលម៉ូតូបានបំពាក់របាំងការពារខ្យល់។
- ឈ្នាន់សម្រាប់អ្នកជិះខាងក្រោយ អាចបត់ប៉ែនបានងាយស្រួល។
- គម្របស៊ីមាំង រចនាបែបស្ព័រ។
- ទំពូកខាងមុនមាន ២រឹងមាំ ងាយស្រួលភ្ជួរសម្ភារៈផ្សេងៗ។
- ទម្រដាក់ជើងសម្រាប់អ្នកបើកបរ មានការកែច្នៃប្លែកងាយស្រួលសម្រាប់អ្នកបើកបរផ្លូវឆ្ងាយ។
- Suzuki Burgman Street 125cc មាន ៣ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ខ្មៅ ពណ៌ប្រផេះ និងពណ៌ស៕