CDC យល់ព្រម​លើ​គម្រោង​ផលិត​ផ្លែឈើ​សិប្បនិម្មិត សម្ភារៈ​សំណង់ និង​សណ្ឋាគារ​ផ្កាយថ្នាក់​ផ្កាយ​៤

  • 2019-06-06 06:26:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ថ្ងៃទី៥ ខែ​មិថុនា ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​វិញ្ញាបនប័ត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ ជូនដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម៖

១- “SAAB PHNOM PENH CO., LTD.” គម្រោង​បង្កើត​រោងចក្រ​បោកគក់ និង​កែច្នៃ​ម៉ូត​សម្លៀកបំ​ពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅភូមិ​បឹង​កំបោរ សង្កាត់​ឪទ្បោក ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ មានទុន​វិនិយោគ​ប្រមាណ ២,៣លាន​ដុល្លារ​អាមេរិក និងអាច​បង្កើត​ការងារ​បាន​ចំនួន ១០២៨​កន្លែង។

២-“SHAN HAI JING (HONG KONG) HANDICRAFT MANUFACTURING CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិតផ្កា និង​ផ្លែឈើ​សិប្ប​និម្មិត ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សាលា​គ្រួស ឃុំ​ព្រះនិព្វាន្ត ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ មានទុន​វិនិយោគ​ប្រមាណ ២,៩លាន​ដុល្លារ​អាមេរិក និងអាច​បង្កើត​ការងារ​បាន​ចំនួន ៤៤១​កន្លែង។

៣- “YONG DE XIN (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​សំណង់​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅភូមិ​គីរីរស្មី ឃុំ​ព្រៃរំដួល ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ មានទុន​វិនិយោគ ប្រមាណ ៤,៥លាន​ដុល្លារ​អាមេរិក និងអាច​បង្កើត​ការងារ​បាន​ចំនួន ១២៥​កន្លែង។

៤-“VENICE HOLIDAY HOTEL CO., LTD.” គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៤ ចំនួន ២៥០​បន្ទប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ៤ សង្កាត់​លេខ៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន ២២,៥លាន​ដុល្លារ​អាមេរិក និងអាច​បង្កើត​ការងារ​បាន​ចំនួន ៣៦១​កន្លែង។

៥- “KOL VEASNA INVESTMENT CO., LTD.” គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​កសិ-ឧស្សា​ហកម្ម ចិញ្ចឹម​សត្វ និង​សាងសង់​រោងចក្រ​កែច្នៃ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់ធំ មានទុន​វិនិយោគ​ប្រមាណ ២៨លាន​ដុល្លារ​អាមេរិក និងអាច​បង្កើត​ការងារ​បាន​ចំនួន ១០២៨​កន្លែង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;