ធ្លាប់ស្ទះផ្លូវចេញមិនរួច មេ Tesla នឹកឃើញបង្កើតប្រព័ន្ធរូងក្រោមដីយ៉ាងអស្ចារ្យមួយ
- 2019-06-08 07:43:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ស្ទះផ្លូវចេញមិនរួច មេ Tesla នឹកឃើញបង្កើតប្រព័ន្ធរូងក្រោមដីយ៉ាងអស្ចារ្យមួយ
ចន្លោះមិនឃើញ
តាមរយៈវីដេអូខ្លីមួយដែលបង្ហោះដោយសារព័ត៌មានល្បី CNN បានបង្ហាញឲ្យឃើញថា អនាគតប្រព័ន្ធផ្លូវក្រោមដី ដែលអាចបណ្ដាក់គ្នាដោយភ្ជាប់ជាមួយជន្ដើរយន្តទំហំប៉ុនរថយន្ត Tesla នោះសម្រាប់យោងរថយន្តឲ្យធ្វើការម្តងម្នាក់។
មិនតែប៉ុណ្ណោះ ប្រព័ន្ធផ្លូវក្រោមដីនេះអាចបើកបានឯកទិស(មួយទិសដៅ) ក្នុងល្បឿនថេររហូតដល់ ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង។
នាយកប្រតិបត្តិ Tesla លោក Elon Musk បានលើកឡើងថា នេះជាគម្រោងដែលលោកសង្ឍឹមថានឹងអាចសម្រេចបាននាពេលអនាគតដ៏ខ្លីខាងមុខ ជាមួយក្រុមហ៊ុន The Borinh Company ក្នុងសន្និសិទ្ធ TED Talks conference កាលពីចុងឆ្នាំ ២០១៨ ក្នុងគោលបំណង ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍លើដងផ្លូវ។
គំនិតចង់បង្កើតប្រព័ន្ធផ្លូវរូងក្រោមដីដ៏អស្ចារ្យ ត្រូវបានគេដឹងថា ក៏ដោយសារតែនាយកប្រតិបត្តិ ៩ ស្ថាប័ននិងជាបុគ្គលជោគជ័យមួយរូបលើវិស័យបច្ចេកវិទ្យារូបនេះ ធ្លាប់ជាប់ស្ទះចរាចរជាង ១០ ម៉ោងនៅរដ្ឋ Los Angeles អំឡុងខែធ្នូ ២០១៨។ យ៉ាងណាមិញគេនៅមិនទាន់ឃើញសកម្មភាពបែបណាពីប្រព័ន្ធនេះនៅឡើយទេ៕
សូមទស្សនាវីដេអូ concept idea ខាងក្រោម៖
អត្ថបទទាក់ទង៖