អភិបាលរាជធានី កំពុងសុំដីកាពីតុលាការ តាមចាប់ខ្លួនម្ចាស់ក្លិបកម្សាន្តលុច្សសារី
- 2019-06-10 00:33:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អភិបាលរាជធានី កំពុងសុំដីកាពីតុលាការ តាមចាប់ខ្លួនម្ចាស់ក្លិបកម្សាន្តលុច្សសារី
ចន្លោះមិនឃើញ
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ នេះថា នៅពេលនេះ លោកកំពុងសុំដីកាពីតុលាការ ដើម្បីតាមចាប់ខ្លួនម្ចាស់ក្លិបកម្សាន្ដ «លុច្សសារី» ទីដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាប កាលពីយប់ថ្ងៃទី៨ ខែមិថុនា ពាក់ព័ន្ធករណីគ្រឿងញៀន ដោយឃាត់ខ្លួនបានមនុស្សជាង ៤០០នាក់។
យ៉ាងណាក្ដី សមត្ថកិច្ចពាក់ព័ន្ធ មិនទាន់បានបង្ហាញអំពីអត្ដសញ្ញាណម្ចាស់ទីតាំងក្លិប «លុច្សសារី» ថាឈ្មោះអ្វី ហើយមានតួនាទីអ្វីនោះទេ។
គួរជម្រាបថាកម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដឹកនាំកម្លាំងប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានបើកប្រតិបត្តិការទាំងកណ្តាលអាធ្រាត្រ ថ្ងៃទី៨ ខែមិថុនា ចុះឆែកឆេរក្លិបកម្សាន្ត «លុច្សសារី» នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ ដោយរកឃើញថ្នាំញៀនមួយចំនួន និងឃាត់ខ្លួនអ្នកចូលលេងកម្សាន្តក្នុងក្លឹបជាង ៤០០នាក់។
ក្រោយការឆែកឆេរកម្លាំងសមត្ថកិច្ចបានបិទក្លិបជាបណ្តោះអាសន្ន និងបាននាំអ្នកលេងកម្សាន្តប្រមាណ ៤០០នាក់ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បើតាមប្រភពពីសមត្ថកិច្ចអ្នកលេងកម្សាន្តក្នុងក្លិបនេះភាគច្រើនជនជាតិចិននិងវៀតណាម៕
ចុចអាន៖ ប៉ូលិសឆ្មក់ចូលបង្រ្កាបក្លឹបកម្សាន្តមួយ ទាំងកណ្ដាលអាធ្រាត្រ ឃាត់ខ្លួនបានជាង ៤០០នាក់