ទិដ្ឋភាព​នាវា​យក្ស​របស់​មហាសេដ្ឋីអង់គ្លេស តម្លៃ​ខ្ទង់​រយលាន​ដុល្លារ កំពុង​បង្អួត​រាង​នៅ​ទន្លេ​ចតុមុខ

  • 2019-06-12 04:02:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាវា​តម្លៃ ១៥០ លាន​ដុល្លារ របស់​មហាសេដ្ឋី​អង់គ្លេស​លោក​ Joe Lewis ម្ចាស់​ក្លឹប​បាល់ទាត់ Tottenham Hotspur កំពុង​បណ្ដែត​ខ្លួន​នៅ​​ទន្លេ​​ចតុមុខ នារាជធានី​​ភ្នំពេញ។

នាវា​នោះ មាន​ឈ្មោះ​ថា​ Aviva ​ជា​នាវា​មាន​ប្រវែង​វែង​ជាង​គេ​ក្នុង​លោក​ទី ៤៦ នៅ​ពេល​បង្ហាញ​មុខ​ដោយ​ក្រុមហ៊ុន Abeking & Rasmussen កាល​ពី​ឆ្នាំ ២០១៧។ វា​មាន​ប្រវែង​ ៩៨,៤ ម៉ែត្រ​ កម្ពស់​ ១៧,២៤ ម៉ែត្រ និង​មាន​ទម្ងន់ ៤ ៩៦៦ តោន​ឯណោះ។

នាវា​នេះ​មាន​ប្រណីត​ភាព​ខ្ពស់​ប្រៀប​ដូច​ជា​ផ្ទះ និង​ការិយាល័យ​ធ្វើ​ការ​​បណ្ដែត​ទៅ​​របស់​មហាសេដ្ឋី​ Joe Lewis យ៉ាង​អ៊ីចឹង។ រឹត​តែ​ពិសេស​នៅ​ខាង​ក្នុង​គឺ​មាន​​ទីធ្លា​សម្រាប់​​លេង​តេនីស​ ដែល​មាន​ទំហំ ១០ x ២០ ម៉ែត្រ​ថែមទៀតផង។

សូមទស្សនា​ទិដ្ឋភាព​ ដែល​ថត​ដោយ​លោក យ៉ន សូវៀត / ខ្លីៗ ខាងក្រោមនេះ៖

ទិដ្ឋភាព​ខាងក្នុង​នៃនាវា​នេះ នឹង​បង្ហាញ​ជូននាពេលបន្ទាប់៕

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;