ជម្រើសជាតិបាល់ទាត់មកដល់កម្ពុជាវិញ ទទួលថវិកា ៣៧០០០ដុល្លារ ពីសម្ដេចហ៊ុន សែន [បណ្ដុំរូបភាព]
- 2019-06-12 10:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្រើសជាតិបាល់ទាត់មកដល់កម្ពុជាវិញ ទទួលថវិកា ៣៧០០០ដុល្លារ ពីសម្ដេចហ៊ុន សែន [បណ្ដុំរូបភាព]
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្វើដំណើរមកដល់មាតុភូមិកំណើតវិញហើយ នារសៀលថ្ងៃទី១២ មិថុនានេះ ក្រោយបញ្ចប់បេសកកម្មដ៏ជោគជ័យនៅទឹកដីប្រទេសកាតារួចមក។ លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រួមទាំងអ្នកគាំទ្រជាច្រើននាក់ បានទៅទទួលស្វាគមន៍ក្រុមកីឡាករកម្ពុជា ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ តែម្ដង។
សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតឈ្នះក្រុមបាល់ទាត់ជម្រើសជាតិប៉ាគីស្ថាន ក្នុងវគ្គជម្រុះបឋមតំបន់អាស៊ី FIFA World Cup 2022 នៅប្រទេសកាតា ដោយលទ្ធផលសរុបទាំង២ ជើង ៤-២។ ក្រោយជ័យជម្នះនេះ កម្ពុជា នឹងឡើងទៅប្រកួតវគ្គជម្រុះជុំទី២ វគ្គចែកពូល ទល់នឹងក្រុមខ្លាំងផ្សេងទៀតក្នុងតំបន់អាស៊ី៕