លម្អិត​រឿង​បង្ក្រាប​ក្លឹបកម្សាន្ត​លុច្សសារី

  • 2019-06-13 02:16:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឧត្តមសេនីយ៍​ឯក ស ថេត អគ្គស្នងការ​រង និង​ជាស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង លោក លី សុផាណា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ ការិយាល័យ​បាន​សហការជាមួយ​កម្លាំង ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ កម្លាំង​កងអន្តាគមន៍​ពិសេស កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ កាលពី​ថ្ងៃទី ០៨ ខែ​មិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង ០២ និង ៣០ នាទី រំលង​អធ្រាត្រ បានចុះ​ធ្វើការ​បង្រ្កាប​ក្នុង​បទល្មើស​ជាក់សែ្តង​ទីតាំង ក្លឹប​កម្សាន្ត​លុច្សសារី (LUXURIOUS) ក្នុង​ខណ្ឌ​ដូនពេញ។ ការ​ចុះបង្ក្រាប​នេះ ពាក់ព័ន្ធ​នឹង​ករណី​ចាត់ចែង និង​សម្រួល​ឱ្យប្រើប្រាស់​ដោយខុសច្បាប់​នូវ​សារធាតុញៀន​ និង​សម​គំនិត ប្រព្រឹត្ត​នៅ​ចំណុច​ខាងលើ។

នៅពេលចុះ​ទៅដល់​ទីតាំងខាងលើ​ កម្លាំង​ប្រតិបត្តិការ​ចម្រុះ​បានធ្វើការ​ត្រួតពិនិត្យ​ឃាត់ខ្លួន​មនុស្ស​ចំនួន ៤០៨​នាក់ (ប្រុស ២២៦ ស្រី ១៨២ នាក់) ក្នុងនោះ​មាន​ជនជាតិ​ខ្មែរ ២១១​នាក់ ស្រី ៨៧ នាក់) ជ​នបរទេស ចំនួន ១៩៧ នាក់ (ស្រី ៧៧ នាក់) និងចាប់​យក​បាន​វត្ថុតាង បញ្ជូន​មក​ការិយាល័យ ដើម្បី​ចាត់ការ​តាមនីតិវិធី​ច្បាប់។

វត្ថុតាងសារធាតុញៀនចាប់យកសរុបរួមមាន៖

-ម្សៅម៉ដ្ឋ ពណ៌ ស ប្រភេទ កេតាមីន ទម្ងន់ ៩៣,៦៦ក្រាម

-ថ្នាំគ្រាប់ប្រភេទ អ៊ិចស្តាស៊ី ទម្ងន់ ៣០,១៤ក្រាម

-សារធាតុមិនច្បាស់លាស់ ទម្ងន់ ៣៩,៥៤ ក្រាម

-ថង់ប្លាស់ស្ទីក សម្រាប់ច្រកគ្រឿងញៀន មួយចំនួន

-ដបមានទឹក ពណ៌ សង្ស័យមានសារធាតុញៀនចំនួន ០៣ ដប

-ដបមានទឹករូបតុក្កតា ចំនួន ០២ ដប

-ដបមានទឹកម៉ាក WET ចំនួន ០៣ ដប

-ដបមានទឹកម៉ាក DAZE ចំនួន ០១ ដប

-ដបមានទឹកម៉ាកNASTY ចំនួន ០២ ដប

-ដបមានទឹកម៉ាក YOG ចំនួន ០១ ដប

-ដបមានទឹកម៉ាកROMIO ចំនួន ០៤ ដប

-ដបទឹកគ្មានម៉ាក ចំនួន ០២ ដប

-កែវមានជាប់ក្រាមពណ៌សសង្ស័យជាគ្រឿងញៀន ចំនួន ០១

-ថង់ផ្លាស្ទីច សម្រាប់ច្រកគ្រឿងញៀន មួយចំនួន

-កែវមានជាប់ក្រាមពណ៌សសង្ស័យជាគ្រឿងញៀន ចំនួន ០៣

-ដបទឹករូបតុក្កតាពណ៌កាហ្វេ ចំនួន ០២ ដប

-ដបរូបតុក្កតាគ្មានទឹក ពណ៌កាហ្វេ

-កញ្ចប់កាហ្វេ សង្ស័យជាគ្រឿងញៀនចំនួន ០១ កញ្ចប់

-ឧបករណ៍សម្រាប់ប្រើប្រាស់តមបារីម៉ាក RENO ពណ៌ក្រហម ចំនួន ០១

-ម៉ាកFRO ពណ៌ ត្រួយចេក ចំនួន ០១

-ឧបករណ៍សម្រាប់ប្រើប្រាស់ VLADDIN ចំនួន ០២

-ប្រាក់ដុល្លារចំនួន ៥៧០០ដុល្លារអាមេរិក

-លិខិតឆ្លងដែន ជនជាតិ វៀតណាម ចំនួន ០២ ក្បាល ,

-អត្តសញ្ញាណបណ្ណជនជាតិ វៀតណាម ចំនួន ០១ សន្លឹក

-សំបកដបជ័រ ចំនួន ០១

-សោរថយន្ត ចំនួន ០២

-កាតគ្រីម៉ូតូចំនួន ០២

-អត្តសញ្ញាណបណ្ណ័ចំនួន ០១

-កាតវីង ចំនួន ០១

ក្រោយពី​ឃាត់ខ្លួន​មនុស្ស​ចំនួន ៤០៨ នាក់ (ប្រុស ២២៦ ស្រី ១៨២ នាក់) សមត្ថកិច្ច​រកឃើញ​ថា៖ មនុស្ស​ចំនួន ៩៣​នាក់ ប្រើប្រាស់​សារធាតុ​ញៀន និង​មនុស្ស​ចំនួន ៣១៥​នាក់ គ្មាន​សារធាតុ​ញៀន ហើយ​ក្នុងនោះ​មាន​ជនសង្ស័យ​ចំនួន ១៧ នាក់(ប្រុស) ពាក់ព័ន្ធ​បទល្មើស​ចាត់ចែង និង​សម្រួល​ឲ្យប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុញៀន និង​សមគំនិត មាន​ឈ្មោះ៖

១-ឈ្មោះ QUYEN KIM CHINH ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ វៀតណាម

-មុខរបរ អ្នកគ្រប់គ្រងទូទៅ (GM)

-ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខមិនចាំ សង្កាត់បឹងរាំង ខណ្ឌដូនពេញ

២-ឈ្មោះ ស្រៀង ផល្លី ហៅ តាលី ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ

-មុខរបរ អ្នកគ្រប់គ្រងបុគ្គលិក និងអ្នកនាំភ្ញៀវដាក់តាមបន្ទប់

-ស្នាក់នៅផ្ទះលេខ៤៣ ផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ

៣-ឈ្មោះ NGUYEN HUU LONG ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ វៀតណាម

-មុខរបរ អ្នកគ្រប់គ្រងក្លឹបឌីស្កូ

-ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខមិនចាំ សង្កាត់បឹងរាំង ខណ្ឌដូនពេញ

៤-ឈ្មោះ NGUYEN PHUOC ANH ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ វៀតណាម

-មុខរបរ គណនេយ្យ

-ស្នាក់នៅផ្ទះលេខ៤៦ ផ្លូវលេខ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ

៥-ឈ្មោះ LE HUNG KIEN ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ វៀតណាម

-មុខរបរ បុគ្គលិក(អ្នកទទួលកម្មង់)

-ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខមិនចាំ សង្កាត់បឹងរាំង ខណ្ឌដូនពេញ

៦-ឈ្មោះNGUYEN TUAN DUONG ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ វៀតណាម

-មុខរបរ បុគ្គលិក(អ្នកទទួលកម្មង់)

-ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខមិនចាំ សង្កាត់បឹងរាំង ខណ្ឌដូនពេញ

៧-ឈ្មោះ ទូច សាម៉េត ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ

-មុខរបរ បុគ្គលិក(នាំភ្ញៀវចូលតាមបន្ទប់)

-ស្នាក់នៅផ្ទះលេខ៧៩ ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ

៨-ឈ្មោះ ឡាង សាត ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ

-មុខរបរ បុគ្គលិក(នាំភ្ញៀវចូលតាមបន្ទប់)

-ស្នាក់នៅផ្ទះលេខ១៦៦០ ផ្លូវលេខ២០១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល

៩-ឈ្មោះ អុល សុរតនៈ ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ

-មុខរបរ សន្តិសុខ

-ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ

១០-ឈ្មោះ សុង ហាក់ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ

-មុខរបរ សន្តិសុខ

-ស្នាក់នៅផ្ទះជួលលេខ១០

៩ ផ្លូវលំ ភូមិលេខ១ ស្រុកស្អាង ខេត្តកណ្តាល

១១-ឈ្មោះ អៀង ញ៉ាវណ្ណ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ

-មុខរបរ សន្តិសុខ

-ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល

១២-ឈ្មោះស៊ុំ សុភ័ន្ត ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ

-មុខរបរ សន្តិសុខ

-ស្នាក់នៅ ភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល

១៣-ឈ្មោះ ផេង សំណាង ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ

-មុខរបរ សន្តិសុខ

-ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រៃទា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ

១៤-ឈ្មោះ ណែត សាយ័ន្ត ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ

-មុខរបរ សន្តិសុខ

-ស្នាក់នៅផ្ទះលេខ២២៥ ផ្លូវ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ

១៥-ឈ្មោះ ឈាន សុថា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ

-មុខរបរ សន្តិសុខ

-ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវមិនចាំលេខ ក្រុម៣៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក

១៦-ឈ្មោះ ទុយ ភ័ស ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ

-មុខរបរ សន្តិសុខ

-ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ

១៧-ឈ្មោះ អៀម ណារ៉ាន់ ហៅ ចិន ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ

-មុខរបរ សន្តិសុខ

-ស្នាក់នៅ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល

-មនុស្សចំនួន ២៩៨ នាក់ (ជនជាតិ ខែ្មរ និងបរទេស ) មិនពាក់ព័ន្ធ​បទល្មើស ដោយមាន​ការ​ឯកភាព​ពី​លោក លី សុផាណា ព្រះរាជអាជ្ញារង​នៃអយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ ការិយាល័យ​បាន​ធ្វើ​កិច្ចសន្យា អប់រំ ឲ្យត្រឡប់​ទៅលំនៅដ្ឋាន​វិញ ដោយមាន​អាណាព្យាបាល​មកធានា​យកទៅ​អប់រំ​បន្ត។

-ជនជាតិខ្មែរ​ចំនួន ៦២​នាក់ មាន​សារធាតុ​ញៀន ការិយាល័យ​បានបញ្ជូន​ទៅមជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន ។

-ជនបរទេស​ចំនួន ៣១​នាក់ ការិយាល័យ​បាន​បញ្ជូន​ទៅអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួង​មហាផ្ទៃ ចាត់ការ​បន្ត។

បច្ចុប្បន្ន ជនសង្ស័យ​ចំនួន ១៧​នាក់ និង​វត្ថុតាង ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស ការិយាល័យ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;