​ឡាន​ដំបូង​របស់​វៀតណាម ផ្សំចេញពីគ្រឿងបន្លាស់ BMW និង Opel

  • 2019-06-16 05:05:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វិបសាយ​ព័ត៌មាន​​រថយន្ត​របស់​អាមេរិក​ឈ្មោះ​ថា​ Jalopnik បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​មាន​ចំណង​ជើង​ថា ៖ "រថយន្ត​ដំបូង​របស់​វៀតណាម គឺ​​មាន​ផ្សំ​​ទៅ​ដោយ​គ្រឿង​បន្លាស់​របស់​ BMW និង Opel”។

Vinfast Fadil
ការ​ដាក់​​ចំណង​ជើង​បែប​នេះ​ក៏​ដោយ​សារ​រថយន្ត​ប្រភេទ Hatchback ម៉ូដែល Fadil របស់​ក្រុមហ៊ុន​រថយន្ត​វៀតណាម Vinfast គឺ​ផលិត​ឡើង​ដោយ​ផ្អែក​លើ​រូបរាង​របស់​រថយន្ត​អាល្លឺម៉ង់ Opel ម៉ូដែល Karl Rocks។
Opel Karl Rocks

ចំណែក​ឯ​រថយន្ត​ LUX A2.0 ប្រភេទ Sedan និង LUX SA2.0 ប្រភេទ SUV របស់​ Vinfast វិញ គឺ​ត្រូវ​បាន​ឌីហ្សាញ​រូបរាង​ដោយ​ក្រុមហ៊ុន​​ឌីហ្សាញ​ដ៏​ល្បី​របស់​អ៊ីតាលី​ឈ្មោះ​ថា​ Pininfarina និង​​ផលិត​ឡើង​លើ​គ្រោង​ឆ្អឹង​នៃ​​រថយន្ត BMW។

គួរ​ដឹង​ថា​រោងចក្រ​ផលិត​រថយន្ត​ Vinfast បាន​បើក​សម្ពោធ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី ១៤ ខែ​មិថុនា ហើយ​ការ​បញ្ចេញ​លក់​រថយន្ត​នៅ​ក្នុង​ស្រុក​នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​ជា​មួយ​ម៉ូដែល Fadil ដែល​មាន​តម្លៃ​ប្រមាណ ១៦ ៩០០ ដុល្លារ៕​​

ប្រភព៖ Jalopnik ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;