វិសាខា​ ធ្លាក់ដល់លេខ​៥ ក្រោយ​ចាញ់ ៣ប្រកួត​ជាប់គ្នា

  • 2019-06-17 02:32:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់​វិសាខា បាន​ចាញ់​ក្រុម​អាស៊ីអឺរ៉ុប ១-៣ ក្នុង​ដី​ខ្លួនឯង នៅ​លីគ​កំពូល​កម្ពុជា សប្ដាហ៍​ទី ១១ កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ។

ជម្រើស១១នាក់ដំបូងរបស់វិសាខា (រូបភាព៖ MCL)
នេះជា​បរាជ័យ​លើកទី៤ សម្រាប់​វិសាខា រដូវកាលនេះ ហើយក៏ជា​បរាជ័យ​លើក​ទី៣ ក្នុង ៣សប្ដាហ៍​ចុងក្រោយ​ផងដែរ។

លទ្ធផលនេះ ធ្វើ​ឲ្យ​វិសាខា ធ្លាក់​ដល់​លេខ ៥ មាន ១៩ពិន្ទុ ក្នុង ១១ប្រកួត (ឈ្នះ ៦ ស្មើ ១ ចាញ់ ៤) ចាញ់​ពិន្ទុ​ក្រុម​កំពូល​តារាងព្រះខ័នរាជស្វាយរៀង ១០ពិន្ទុ។

កីឡាករ​អាស៊ីអឺរ៉ុប អបអរក្រោយស៊ុត​បញ្ចូលទី (រូបភាព៖ MCL)

សូមបញ្ជាក់ថា លទ្ធផល ៣ប្រកួត​ចុងក្រោយ​របស់​វិសាខា គឺ ចាញ់​អាស៊ីអឺរ៉ុបយូណាយធីត ១-៣ (ក្នុងដី), ចាញ់​ព្រះខ័នរាជស្វាយរៀង ៣-៥ (ក្រៅដី) និងចាញ់​ក្រសួងការពារជាតិ ០-១ (ក្រៅដី)។

លទ្ធផល​ទាំងអស់ ក្នុង​សប្ដាហ៍​ទី ១១៖

តារាង​ពិន្ទុ គិតត្រឹមសប្ដាហ៍ទី ១១៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;