ថ្ងៃនេះវៀតណាម ដាក់លក់ឡានតម្លៃជាង ១ ម៉ឺនដុល្លារ ជាផ្លូវការ

  • 2019-06-17 07:57:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​ទី ១៧ ខែ​មិថុនា​នេះ ក្រុមហ៊ុន​ផលិត​រថយន្ត​​វៀតណាម Vinfast ​បាន​ដាក់​លក់​រថយន្ត​ជា​លើក​ដំបូង​នៅ​ក្នុង​ស្រុក​ ដោយ​ចាប់​ផ្ដើម​ជា​មួយ​ម៉ូដែល Fadil ដែល​ជា​ប្រភេទ​រថយន្ត​ Hatchback មាន​តម្លៃ​ប្រមាណ​ ១៦ ៨០០ ដុល្លារ។

ម៉ូដែល Fadil បាន​ផលិត​ចេញ​ឡើង ដោយ​ផ្អែក​លើ​រូបរាង​រថយន្ត​អាល្លឺម៉ង់ Opel ម៉ូដែល Karl Rocks ដែល​មាន​ការ​ផ្លាស់​ប្ដូរ​បន្តិច​បន្តួច។ Fadil មាន​បំពាក់​ម៉ាស៊ីន​សាំង​ ៤ ស៊ីឡាំង ចំណុះ ១,៤ លីត្រ ដោយ​មាន​ប្រវែង ៣៦៧៦ ម.ម ទទឹង ១៦៣២ ម.ម កម្ពស់ ១៤៩៥ ម.ម និង​មាន​ប្រវែង​កង់​មុខ​ទៅ​កង់​ក្រោយ ២៣៨៥ ម.ម។

រថយន្ត​នេះ​មាន​បំពាក់​ពោង​សុវត្ថិភាព​ចំនួន ៦,​ មុខងារ​​ហ្វ្រាំង​អេឡិចត្រូនិក, ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត, ប្រព័ន្ធ​​បន្ថយ​ការ​​ក្រឡាប់ និង ប្រព័ន្ធ​ជំនួយ​ពេល​ឡើង​ចុះ​ចំណោត​ផង​ដែរ។ ដំណាក់​កាល​លក់​ដំបូង Vinfast បាន​កំណត់​តម្លៃ​ Fadil ចាប់​ពី​ប្រមាណ ១៦ ៨០០ ដុល្លារ បន្ទាប់​មក​តម្លៃ​នឹង​ត្រូវ​ឡើង​ដល់​​ប្រមាណ ១៩ ៨០០ ដុល្លារ​វិញ។

ក្រៅ​ពី​ម៉ូដែល Fadil នេះ Vinfast ក៏​នៅ​មាន​រថយន្ត​ពីរ​ម៉ូដែល​ទៀត​តម្លៃ​ថ្លៃ​ជាង​នេះ និង​មាន​ប្រណីត​ភាព​ខ្ពស់​ជាង​នេះ​បន្តិច​ មួយ​ជា​ប្រភេទ Sedan ម៉ូដែល Lux A2.0 និង មួយ​ទៀត​ជា​ប្រភេទ SUV ម៉ូដែល Lux SA2.0 រំពឹង​ថា​នឹង​ចេញ​លក់​នៅ​ចុង​ឆ្នាំ ២០១៩ នេះ។

ការ​ចេញ​លក់​រថយន្ត​ដំបូង​នេះ បន្ទាប់​ពី​រោងចក្រ​ផលិត​រថយន្ត Vinfast បាន​សម្ពោធ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី ១៤ ខែ​មិថុនា​កន្លង​ទៅ ដែល​មាន​សមត្ថភាព​ផលិត​បាន​ ២៥០ ០០០ គ្រឿង​ក្នុង​មួយ​ឆ្នាំ​​នៅ​ដំណាក់​កាល​ដំបូង ហើយ​ត្រឹម​ឆ្នាំ ២០២៥ នឹង​បង្កើន​ចំនួន​​ផលិត​ដល់​ ៥០០ ០០០ គ្រឿង៕​​​

ចុចអាន៖

ប្រភព៖ Caradvice ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;