វេបសាយរដ្ឋាភិបាលណូវែលហ្សេឡង់ បង្ហោះផែនទីអ៊ីស្រាអែល តែដាក់ឈ្មោះ ប៉ាឡេស្ទីន
- 2019-06-19 06:28:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វេបសាយរដ្ឋាភិបាលណូវែលហ្សេឡង់ បង្ហោះផែនទីអ៊ីស្រាអែល តែដាក់ឈ្មោះ ប៉ាឡេស្ទីន
ចន្លោះមិនឃើញ
វេបសាយរបស់រដ្ឋាភិបាលណូវែហ្សេឡង់ «Immigration New Zealand» បានបង្ហោះនូវរូបផែនទីប្រទេសអ៊ីស្រាអែល ប៉ុន្តែបែរជាសរសេរថា ប៉ាឡេស្ទីន។ នេះបើតាមការចុះផ្សាយរបស់ The Times of Israel កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩។
រូបខាងលើនេះ ត្រូវបានបង្ហោះចែកចាយពេញបណ្តាញសង្គម នឹងមានការរិះគន់យ៉ាងខ្លាំងនោះ វេបសាយនេះ ក៏សម្រេចចិត្តលុបផែនទីចេញវិញ។
វិទ្យាស្ថានអ៊ីស្រាអែលនៃប្រទេសណូវែហ្សេឡង់ បានអំពាវនាវឱ្យរដ្ឋមន្រ្តីអន្តោប្រវេសន៍ប្រទេសនេះ សុំទោសភ្លាមៗចំពោះការបង្ហោះរូបនេះ ហើយបញ្ជាក់ថានេះមិនបានឆ្លុះពីគោលនយោបាយរដ្ឋាភិបាលណូវែលហ្សេឡង់ឡើយ។ វិទ្យាស្ថាននេះ ក៏បានស្នើឱ្យមានការស៊ើបអង្កេតផងដែរ៕