ត្រូវចិត្តគ្រប់វ័យ ម៉ូតូលេខអូតូ ៧ម៉ូដែលនេះជិះព្រាតពេញទីក្រុង

  • 2019-06-20 02:27:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម៉ូតូ​ជាច្រើន​ប្រភេទ​កំពុង​លក់​ពាស​ពេញ​ទីផ្សារ មិន​ថា​​ម៉ូតូ​ប្រើ​ចង្កិះ​លេខ​និង​​អូតូ​។ និយាយ​ពី​​​ម៉ូតូ​អូតូ មាន​​ការ​ពេញ​និយម​​បំផុត​ បើ​និយាយ​ពី​ទីផ្សារ​យុវវ័យ​។

​​ម៉ូតូ​​អូតូ​​​​ល្បីៗ​កំពុង​ពេញនិយម​មាន​ដូចជា៖

Honda PCX កម្លាំង​ម៉ាស៊ីន150cc

  • Special edition ចង្កូត​ប្លែក​រចនា​បែប​ថ្មី
  • បច្ចេកវិទ្យា ESP Smart key ប្រើ​ប្រាស់​តេឡេ​បញ្ចា
  • Idling Stop System : មាន​ប្រព័ន្ធ​បញ្ឈប់​ម៉ាស៊ីន​ស្វ័យប្រវត្តិ
  • ផ្នែក​ខាង​ក្រោម​នែ​ចង្កូត​​ភ្ជាប់​មក​ជាមួយ​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​ទូរសព្ទ
  • ឃ្លុប​ប្រអប់​រក្សា​ទុក​សម្ភារៈ​ធំ​អាច​ទុក​មួក​សុវត្ថិភាព​និង​សម្ភារៈ​ផ្សេងៗ​បាន។

Honda Click កម្លាំង​ម៉ាស៊ីន125cc

  • New Leading Sporty Sticker តែម​ថ្មី​រចនា​ឡើង​មាន​លក្ខណៈ 3D
  • The Flashing Tail Light ភ្លើ​ង​ក្រោយ​​ភ្លឺ​ច្បាស់​ជាង​មុន
  • New Gold cast Wheels ប្លែក​ជាមួយ​កង់​កាំ​បន្ទះ​ពណ៌​មាស
  • The Advenced LCD Digital Meter អេក្រង់​កុងទ័រ​ជា​ប្រភេទ​ឌីជីថល​
  • The Future Sporty LED Headlight ភ្លើង​ចង្កៀង​មុខ​មាន​អំពូល​ភ្លឺ​ច្បាស់​រចនា​ម៉ូត​ថ្មី
  • The Spacious Helmet-in XL U-Box ប្រអប់​រក្សា​ទុក​សម្ភារៈ​ធំ​អាច​ទុក​មួក​សុវត្ថិភាព​និង​សម្ភារៈ​ផ្សេងៗ​បាន​។

Yamaha Fino កម្លាំង​ម៉ាស៊ីន 115cc

  • បំពាក់​បច្ចេកវិទ្យា Blue-Core ជា​បច្ចេកវិទ្យា​ម៉ាស៊ីន​ជំនាន់​ថ្មី
  • កុងទ័រ​មាន​បែង​ចែក​ដាច់​ដោយ​ឡែក​ កុងទ័រ ល្បឿន និង​កុងទ័រ​សាំ
  • រូបរាង​និង​ពណ៍​ខាង​ក្រៅវ​ធន់​ការ​ពារ​ស្លក និង​ចង្កៀង​គុជ​ខាងមុខ​ភ្លឺច្បាស់
  • ប្រើ​បច្ចេកវិទ្យា​សោ​ឆ្លាត​វៃ និង​តេឡេ​បញ្ជា​ដែល​អាច​ស្វែង​រក​ទីតាំង​បាន​យ៉ាង​ងាយ​ស្រួល​។

Suzuki Let's កម្លាំង​ម៉ាស៊ីន 113cc

  • ចង្កៀង​ភ្លើងស៊ីញ៉ូ​ថ្មី​មាន​ពណ៌​ខៀវ
  • ម៉ាស៊ីន​ប្រភេទLEaP Technology
  • Logo ​FI ខាង​មុខ​ផុស​ប្រភេទ​3D
  • តែម, ចង្កៀង​មុខ, កុងទ័រ​រចនា​ពណ៌​ថ្មី​ប្លែក​
  • មាន៣ពណ៍​គឺ​ពណ៌​ស ពណ៌​សខៀវ​ និង​ពណ៌​សក្រហម។

Suzuki Nex កម្លាំង​ម៉ាស៊ីន 113cc

  • ជា​ម៉ូតូ​កម្លាំង​ម៉ាស៊ីន​ ១១៣​ សេសេ​
  • តែម, ចង្កៀង​មុខ, កុងទ័រ​រចនា​ពណ៌​ថ្មី​ប្លែក
  • រង្វង់​កង់​រចនា​ពណ៌​ក្រហម​និង​ពណ៌​លឿង​គ្រប់​ម៉ូតូ
  • មាន​បន្ថែម​ពណ៌​ពីរ​ទៀត​គឺ​ពណ៌​ទឹក​មាស និង​ពណ៌​ទឹក​ប្រាក់
  • Logo Nex, អក្សរ S, Fi, Special edition បែប​ថ្មី​ជា​ប្រភេទ​ 3D។

Honda Scoopy កម្លាំង​ម៉ាស៊ីន110cc

  • Idling Stop System : មាន​ប្រព័ន្ធ​បញ្ឈប់​ម៉ាស៊ីន​ស្វ័យប្រវត្តិ
  • ​​New Tail Light Design : ខាង​ក្រោយ​មាន​ភាព​ភ្លឺ​​ច្បាស់
  • New Modern Rear Grip : កាង​ក្រោយ​រចនា​ថ្មី​ងាយ​ស្រួល​កាន់
  • Helmet-In/UBox 15.4L : ប្រអប់​រក្សា​ទុក​សម្ភារៈ​ធំ​ អាច​ទុក​មួក​សុវត្ថិភាព​និង​សម្ភារៈ​ផ្សេងៗ​បាន
  • New Full LED Projector Headlight : ចង្កៀង​មុខ​និង​ភ្លើង​ស៊ីញ៉ូ​រួម​បញ្ចូល​គ្នា​មាន​​ភ្លើង​រត់​ភ្លឺ​ច្បាស់
  • New Double Meter + ECOLamp : កុងទ័រ​ប្រភេទ​ឌីជីថល​ភ្លឺ​ច្បាស់ ​រួម​និង​ប្រព័ន្ធ​សន្សំ​សំចៃ​សាំង
  • New Charger AC Socker Tech : ថ្មី​ភ្ជាប់​មក​ជាមួយ​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​ទូរសព្ទ (AC Socker Tech)។

Honda Zoomer X កម្លាំង​ម៉ាស៊ីន 110cc

  • New Sticker : តែម​ថ្មី! ជា​ប្រភេទ 3D
  • X-Cite Free Space : កាន់​តែ​ធំ​ទូលាយ​ជាង​មុន
  • Color Pipe : កាង​ក្រោយ​ជា​ប្រភេទ​ទីប​ពី​លោហៈ​ពណ៌​ក្រហម
  • X-Meter : កាន់​តែ​ពិសេស​កុងទ័រ​រចនា​ម៉ូត X ខុស​ប្លែក​ពី​គេដាច់
  • Light switch : កុង​តាក់​ភ្លើង​​មុខ​គ្រប់​គ្រង​ការ​បើក​បិទ​តាម​តម្រូវ​ការ
  • X-Headlight : មិន​ធម្មតា​ជាមួយ​ចង្កៀង​មុខ ​រូប​រាង​ថ្មី​ជ្រុង​ស៊ុម​រចនា​រាង​អក្សរ​ X
  • Upside Down Shock Up : លើស​ពី​ធម្មតា​ជាមួយ​​បូម​ថ្មី​ដែល​មាន​ភាព​រឹង​មាំ
  • 12” Cast Wheel Tubeless Type : កង់​មុខ​ក្រោយ​រចនា​ខុស​គ្នា​សំបក​កង់​ជា​ប្រភេទ​គ្មាន​ពោះ​វៀន។

ចំពោះតម្លៃវិញ Sabay នឹងធ្វើ​ការចុះផ្សារនៅពេលក្រោយ។ ចុះប្រិយមិត្តវិញកំពុងជិះមូ៉តូអីដែរ?

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;