តារា​​រ៉េប​ ៥ រូប មាន​ជាង​គេ​ក្នុង​លោក​

  • 2019-06-20 08:01:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ទិន្នន័យ​ថ្មី​របស់​ទស្សនាវដ្ដី​​ Forbes បាន​បង្ហាញ​ឲ្យ​ស្គាល់​តារា​​រ៉េប ៥ រូប ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​ក្នុង​លោក ​ប្រចាំ​ឆ្នាំ ២០១៩ នេះ។ ចង់​ដឹង​មាន​តារា​រូប​ណា​ខ្លះ តាមដាន​ខាង​ក្រោម ៖

Jay-Z
១. តំណែង​កំពូល​គឺ​បាន​ទៅ​លើ​ **Jay-Z** ដែល​មាន​ទ្រព្យ​សម្បត្តិ​ជាង​​ ១ ពាន់​លាន​ដុល្លារ​ឯណោះ។ ទ្រព្យ​របស់​តារា​វ័យ ៤៩ ឆ្នាំ​នេះ បាន​មក​ពី​ចម្រៀង, មុខ​ជំនួញ​ និង​ការ​បណ្ដាក់​ទុក។ តាម​តួ​លេខ​បង្ហាញ​ថា​​​ស្វាមី​របស់ Beyonce មាន​លុយ​សុទ្ធ​ និង​ភាគ​ហ៊ុន (តម្លៃ ២២០ លានដុល្លារ), ចំណូល​បទ​ចម្រៀង (៧៥ លាន​ដុល្លារ), ក្រុមហ៊ុន​ស្រា​ក្រហម (៤១០ លាន​ដុល្លារ), ក្រុមហ៊ុន​ស្ដាប់​ចម្រៀង Tidal (១០០ លាន​ដុល្លារ), ផលិតកម្ម Roc Nation (៧៥ លានដុល្លារ), បណ្ដុំ​គំនូរ​មាន​តម្លៃ (៧០ លានដុល្លារ) និង​អចលនទ្រព្យ (៥០ លានដុល្លារ)។
*Dr. Dre

២. Dr. Dre ឈរ​នៅ​លេខ​ពីរ ជា​មួយ​ទ្រព្យ​សម្បត្តិ​ជាង​ ៨០០ លាន​ដុល្លារ។ តារា​វ័យ ៥៤ នេះ រក​ចំណូល​បាន​តាម​រយៈ​ការ​ផលិត​បទ​ចម្រៀង និង​​កាស​ម៉ាក​ Beats By Dr. Dre សហការ​ជា​មួយ Apple (មានតម្លៃជាង ៥០០ លានដុល្លារ)។

P. Diddy

៣. លេខ​បី​បាន​ទៅ​លើ P. Diddy ដែល​គ្រាប់​គ្រង​តំណែង​កំពូល​នៃ​បញ្ជី​នេះ​នៅ​ឆ្នាំ ២០១៣។ បច្ចុប្បន្ន​តារា​វ័យ ៤៩ ឆ្នាំ មាន​ទ្រព្យ​សម្បត្តិ​​ប្រហែល ៧៤០ លាន​ដុល្លារ។ ទ្រព្យ​សម្បត្តិ​មួយ​ភាគ​ធំ​បាន​មក​ពី​ការ​​​ធ្វើ​ជា​ម្ចាស់​ក្រុមហ៊ុន Ciroc Wine ហើយ​ក៏​មាន​ភាគ​ហ៊ុន​ក្នុង​ក្រុមហ៊ុន​ទូរទស្សន៍​ខ្សែ​កាប Revolts និង​ម៉ាក​សំលៀកបំពាក់ Sean John ផង​ដែរ។

Kanye West

៤. Kanye West មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ២៤០ លាន​ដុល្លារ។ ទ្រព្យ​របស់​តារា​វ័យ​ ៤២ ឆ្នាំ​នេះ ភាគ​ច្រើន​បាន​មក​ពី​ការ​ចុះ​កុងត្រា​ជា​មួយ​ម៉ាក​សំលៀកបំពាក់​ Nike និង Adidas។ បច្ចុប្បន្ន​ Kanye ជា​​អ្នក​សម្របសម្រួល​កម្មវិធី Sunday Services ក្នុង​រដ្ឋ​ Califonia ដែល​មាន​ការ​ចូល​រួម​ពី​តារា​ល្បីៗ​ជា​ច្រើន។

Drake

៥. ទ្រព្យ​សម្បត្តិ​របស់​ Drake បាន​កើន​ឡើង​ជិត ៥០% នៅ​ក្នុង​ឆ្នាំ ២០១៨។ ការ​កើន​ឡើង​ដោយ​សារ​តែ​អចលនទ្រព្យ, ជំនួញ​ស្រា​ក្រហម និង​ការ​សម្ដែង​នៅ​​ទីក្រុង Las Vegas។ បច្ចុប្បន្ន​តារា​រ៉េប​​វ័យ ៣២ ឆ្នាំ សញ្ជាតិ​កាណាដា​នេះ មាន​ទ្រព្យ​សម្បត្តិ​ប្រហែល ១៥០ លាន​ដុល្លារ៕​​​​​​

ចុចអាន៖

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;