អភិបាលរាជធានី ព្រមានដកតំណែងមន្រ្តីដែលកាងបនល្បែងស៊ីសងគ្រប់ប្រភេទតាមមូលដ្ឋាន
- 2019-06-21 07:43:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អភិបាលរាជធានី ព្រមានដកតំណែងមន្រ្តីដែលកាងបនល្បែងស៊ីសងគ្រប់ប្រភេទតាមមូលដ្ឋាន
ចន្លោះមិនឃើញ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសថា បើមន្រ្តីណាដែលកាងពីក្រោយបទល្មើសល្បែងស៊ីសងនៅមូលដ្ឋានខ្លួន មន្ដ្រីនោះនឹងទទួលការព្រមានតាមច្បាប់ការងាររដ្ឋ ពោលគឺត្រូវទទួលទោស និងប្រឈមការដកតំណែង។ ការព្រមាននេះ ធ្វើឡើងនៅក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរដ្ឋបាលខណ្ឌបឹងកេងកង កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩។
អាជ្ញាធរមូលដ្ឋានទំាងអស់ត្រូវដោះស្រាយបញ្ហាល្បែងស៊ីសងខុសច្បាប់នេះ ឱ្យខាងតែបាន ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងសង្គម ជូនប្រជាពលរដ្ឋឱ្យបានល្អ ចាប់ពីពេលនេះតទៅ។ ល្បែងស៊ីសងខុសច្បាប់ទាំងនោះមានមន្ដ្រីនៅមូលដ្ឋានទៅកាង និងទទួលសំណូកពីគេហើយ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅទីនោះគឺរៀបចំមិនកើតនោះទេ ។ នេះជាការថ្លែងបន្ថែមរបស់លោក ឃួង ស្រេង៕