មេដឹកនាំប្រទេសទាំង ១០ នៅអាស៊ាន រួមគ្នាដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2034
- 2019-06-24 02:39:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេដឹកនាំប្រទេសទាំង ១០ នៅអាស៊ាន រួមគ្នាដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2034
ចន្លោះមិនឃើញ
មេដឹកនាំប្រទេសអាស៊ានទាំង ១០ នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន បានគាំទ្រឲ្យមានការដេញថ្លៃ រៀបចំការប្រកួត FIFA World Cup 2034 នៅក្នុងតំបន់។ នេះបើតាមការបញ្ជាក់របស់លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្ដីថៃ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៤ នៅបាងកក កាលពីថ្ងៃអាទិត្យ។
លោកប្រាយុទ្ធ បាននិយាយថា៖ "ខ្ញុំសង្ឃឹមថា វានឹងអាចទៅរួច។ ខ្ញុំសូមយកឱកាសនេះ ដើម្បីអញ្ជើញសាធារណជនទាំងអស់ គាំទ្រឲ្យសុបិននេះ ក្លាយជាការពិតផង"។
សូមបញ្ជាក់ថា កន្លងមក ប្រទេសក្នុងតំបន់អាស៊ាន មិនធ្លាប់ធ្វើជាម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់ធំជាងគេក្នុងលោកនេះទេ។ បើនិយាយពីការចូលរួមវិញ គឺមានតែឥណ្ឌូណេស៊ី មួយប៉ុណ្ណោះ ដែលធ្លាប់ឡើងទៅលេងជុំចុងក្រោយនៅ FIFA World Cup គឺកាលពីឆ្នាំ ១៩៣៨ (ពេលនោះ ឥណ្ឌូណេស៊ី មានឈ្មោះ Dutch East Indies)៕