«ទឹកធ្លាក់​ស្រែអំពិល» ​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភ្នំពេញ ​រៀបចំ​ជិត​រួចរាល់​ហើយ

  • 2019-06-24 04:20:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទឹកធ្លាក់​ស្រែអំពិល ដែល​ស្ថិត​​ក្នុងភូមិ​ស្រែ​អំពិល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់​ឆ្នាំង គឺជា​រមណីយដ្ឋាន​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ដោយ​សហគមន៍​នៅ​ក្នុង​តំបន់​នោះ ក្រោម​ការផ្តួចផ្តើម​ពី​អាជ្ញាធរ​ស្រុក និង​ឃុំ។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​ឃុំ ក៏​ដូច​ជា​សហ​គមន៍ បាន​អំពាវនាវដល់​ប្រជាពលរដ្ឋ​ដែលចូលចិត្ត​ដើរលេង​កម្សាន្ត អាចទៅលេង​ទីនោះ ព្រោះ​មាន​ទឹកជ្រោះ និង​ព្រៃ​ភ្នំ​យ៉ាង​ស្រស់​ស្អាត។

​លោក ម៉ឹង វិសាល​សុខ​ មេឃុំ​ក្តុល​សែន​ជ័យ បាន​ឱ្យដឹងថា បច្ចុប្បន្នរ​មណី​យដ្ឋា​ន​ទឹកធ្លាក់​ស្រែ​អំពិល ត្រូវ​បាន​រៀប​ចំប្រមាណ​ជាង​៨៥%​ហើយ ដោយ​បាន​ធ្វើ​ផ្លូវ​ចូល​ចាប់ពី​ថ្នល់​រថភ្លើង (ជាប់​មណ្ឌល​សុខភាព) ចម្ងាយ ៩២០០​ម៉ែត្រ មក​ដល់​តំបន់​ទឹកធ្លាក់​តែម្តង ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើររបស់​ភ្ញៀវមក​លេង​កម្សាន្ត។

សហគមន៍​បាន​រៀបចំ​ក្យូស សម្រាប់​អង្គុយ​លេង​​ច្រើន​កន្លែង តាម​បណ្ដោយ​ទឹកជ្រោះ​ជាង ៧០០ម៉ែត្រ និង​បាន​កសាង​ស្ពាន​តូច​ៗ​សម្រាប់​ឆ្លង​អូរ បានជា​ច្រើន​កន្លែង មាន​រៀប​ចំ​ផ្សារ​មួយ​កន្លែង​(មានជាម្ហូប​អាហារ) និង​ប៉ុស្តិ៍សហ​គមន៍​មួយកន្លែងផងដែរ។ លោក​បាន​បញ្ជាក់ទៀតថា បច្ចុប្បន្ន​ភ្ញៀវ​ទេសចរ​មក​លេង​ច្រើន​នៅ​ថ្ងៃ​សៅរ៍​-អាទិត្យ និង​ថ្ងៃ​បុណ្យ​ទាន ចំណែក​ក្រៅពី​ថ្ងៃ​នោះ​​ ក៏​នៅ​មាន​មក​លេង​ដែរតែ​តិចតួច៕

អត្ថបទ និងរូបថត៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

អត្ថបទថ្មី
;