កំពង់ចាម បន្ត​ចាញ់លើស​ ១០គ្រាប់​ជាថ្មី នៅ​លីគ​កំពូល​កម្ពុជា

  • 2019-06-24 06:15:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទាត់​ខេត្ត​កំពង់ចាម ដែល​កំពុង​ឈរ​បាត​តារាង​លីគ​កំពូល​កម្ពុជា បានប្រកួត​ចាញ់​ក្រុម​ក្បែរ​បាត​តារាង គិរីវង់សុខ​សែន ជ័យ ០-១២ ក្នុង​សប្ដាហ៍​ទី១២ កាលពីចុងសប្ដាហ៍កន្លងទៅ។

១២គ្រាប់​របស់​គិរីវង់សុខសែនជ័យ ស៊ុត​បញ្ចូលទី​ដោយ ដាវ នីម (៦គ្រាប់), ជូ ហាវ ១(គ្រាប់), ណុប ចាន់បូរ៉ារស្មី (១គ្រាប់), ង៉ោល បូរី (១គ្រាប់), យ៉ា លី (១គ្រាប់), Reiya Konishita (១គ្រាប់) និង អ៊ិន សាវឌី (១គ្រាប់)។

កីឡាករ​នៃក្រុម​បាល់ទាត់​ខេត្ត​កំពង់ចាម (ខ្មៅ) ពេលប្រកួតទល់នឹងក្រុមគិរីវង់សុខសែនជ័យ (រូបភាព៖ MCL)
លទ្ធផល​នេះ ធ្វើ​ឲ្យ​កំពង់ចាម បន្ត​ឈរ​បាតតារាង ក្នុង​ចំណោម​ក្រុមទាំង ១៤ នៅលីគ​កំពូល​កម្ពុជា មានត្រឹម ៣ពិន្ទុ ក្នុង​១២ប្រកួត ខណៈ​គិរីវង់សុខសែនជ័យ ឈរ​លេខ ១១ មាន ១២ពិន្ទុ។

បើគិត​ពីចំនួន​គ្រាប់​បាល់សរុប​​វិញ ក្រុម​បាល់ទាត់​ខេត្ត​កំពង់ចាម ត្រូវ​គេ​ស៊ុត​ដល់ទៅ ១១៤គ្រាប់ និង​ស៊ុត​គេ​វិញ​បានតែ ៣គ្រាប់​ប៉ុណ្ណោះ (គ្រាប់​បាល់ជំពាក់ -១១១គ្រាប់)។

លទ្ធផល​គ្រប់គូ​ក្នុង​សប្ដាហ៍ទី១២ មានដូចខាងក្រោម៖

តារាងពិន្ទុ គិត​ត្រឹម​សប្ដាហ៍ទី១២៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;