កីឡាករខ្មែរ​១រូប ចូលក្នុងបញ្ជី Top Scorer នៅ​លីគ​កំពូល​កម្ពុជា

  • 2019-06-25 02:52:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​ដាវ នីម របស់​ក្លឹប​បាល់ទាត់​គិរីវង់សុខសែនជ័យ ជា​កីឡាករ​ខ្មែរ​មួយរូបគត់ ដែល​អាច​ចូល​ក្នុង​បញ្ជីអ្នកស៊ុត​បញ្ចូលទី​ច្រើនជាងគេ Top Scorer (Top 5) នៅលីគ​កំពូល​កម្ពុជា គិត​ត្រឹម​សប្ដាហ៍ទី១២។

កីឡាករ​មកពីខេត្តតាកែវរូបនេះ ស៊ុត​បញ្ចូលទី​បាន ១០គ្រាប់ ឈរលេខ៥ ស្មើ​កីឡាករ Athuheire Kipson របស់​ក្លឹប​ណាហ្គាវើល។ កីឡាករ ៤នាក់ផ្សេងទៀត ដែលនៅ​ឈរ​ពីលើ​កីឡាករ​ទាំង២ រួមមាន៖ Okereke Timothy Chiemerie ១៥គ្រាប់ (ក្លឹប Angkor Tiger) Dzarma Bata (ក្រសួង​ការពារជាតិ) Esho Omogba ១៣គ្រាប់ (ណាហ្គាវើល) និង Privat Mbarga (ព្រះខ័នរាជស្វាយរៀង)។

ដាវ នីម អបអរក្រោយស៊ុតបញ្ចូលទី​នាពេលកន្លងមក
សូមបញ្ជាក់ថា ដាវ នីម បាន​ស៊ុត​បញ្ចូលទី ៦គ្រាប់ម្នាក់ឯង ពេល​គិរីវង់សុខសែនជ័យ ឈ្នះក្រុមកំពង់ចាម ១២-០ កាលពីចុងសប្ដាហ៍កន្លងទៅ។

ដាវ នីម មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ បានផ្លាស់ទៅរស់នៅទឹកដី​កម្ពូជាក្រោមជាមួយ​ឪពុកម្ដាយ តាំងពីអាយុ ១០ឆ្នាំ។ កីឡាករ​រូបនេះ បាន​ចូលលេងនៅគិរីវង់ តាំងពីឆ្នាំ ២០១៥ មក។ ក្រោយ​បង្ហាញ​ទម្រង់លេង​ល្អ ដាវ នីម ត្រូវបានគ្រូបង្វឹកជម្រើសជាតិ Felix Gonzalez Dalmas កោះហៅ​ឲ្យ​ចូលបញ្ជី​ដំបូង​នៃ​ក្រុម​ជម្រើសជាតិ សម្រាប់​ការប្រកួតជម្រុះ FIFA World Cup 2022 ជុំដំបូង​ តំបន់​អាស៊ី កាលពីពេលថ្មីៗកន្លងទៅ (មិនជាប់បញ្ជីចុងក្រោយ)៕

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;