ចាន់ វឌ្ឍនាកា នឹង​ចូលលេង​ក្នុងប្រកួត​រវាង​បឹងកេត និងសៀមរាប រសៀលនេះ

  • 2019-06-26 02:07:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​វិល​មក​កាន់​ទ្រនំចាស់​បឹងកេត ជាលើកទី៣ កីឡាករ​ ចាន់ វឌ្ឍនាកា នឹង​បង្ហាញខ្លួនជា​លើកដំបូង ក្នុងជំនួប​រវាង​បឹងកេត ទល់នឹង​ក្រុម​ម្ចាស់ផ្ទះ​សៀមរាប នាជើង​ទី១ ​វគ្គ ១៦ក្រុម​ចុងក្រោយ នៃ​ពាន​រង្វាន់​ Hun Sen Cup 2019។

ចាន់ វឌ្ឍនាកា ពេលលេងនៅបឹងកេត នាពេលកន្លងមក
ការប្រកួត​នេះ ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ស្វាយធំ ខេត្ត​សៀមរាប វេលា​ម៉ោង ៣កន្លះ​រសៀល ថ្ងៃទី២៦ ខែមិថុនានេះ។

សូមបញ្ជាក់ថា ក្រៅពីសៀមរាប ប៉ះបឹងកេត នៅ​មាន​១គូទៀត ដែលប្រកួត​ដំណាលគ្នា​នេះដែរ គឺ អគ្គិសនីកម្ពុជា ស្វាគមន៍​ក្រុម អង្គរថាយហ្គឺរ។

ចំណែក ៦គូផ្សេងទៀត ក្នុង​វគ្គ ១៦ក្រុម​ចុងក្រោយ នឹងធ្វើការប្រកួត​នា​ថ្ងៃ​បន្តបន្ទាប់ទៀត៕

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;