គ្រឿងញៀនជាង ២ពាន់គីឡូ ត្រូវបានដុតបំផ្លាញចោលថ្ងៃនេះ [បណុំរូបភាព]
- 2019-06-26 04:07:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រឿងញៀនជាង ២ពាន់គីឡូ ត្រូវបានដុតបំផ្លាញចោលថ្ងៃនេះ [បណុំរូបភាព]
ចន្លោះមិនឃើញ
គ្រឿងញៀនចំនួនជាង ២ពាន់គីឡូក្រាម ត្រូវបានដុតបំផ្លាញចោលនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ នៅកោះពេជ្រ ក្រោមអធិបតីភាពសម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ការដុតបំផ្លាញចោលនូវគ្រឿងញៀននេះគឺនៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ក្នុងពិធីនេះថា ករណីពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀន ក្នុងរយៈពេល៣ឆ្នាំ គិតចាប់ពីខែមិថុនាឆ្នាំ២០១៧ មកដល់ខែមិថុនាឆ្នាំ២០១៩ មានដូចតទៅ៖
-ករណីជួញដូរគ្រឿងញៀនខុសច្បាប់ចំនួន ២. ០២៥សំណុំរឿង។
-ករណីរក្សាទុកគ្រឿងញៀនខុសច្បាប់ចំនួន ១.១៧៥សំណុំរឿង។
-ករណីចាត់ចែងនិងសម្រួលឲ្យប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ចំនួន ១១៣សំណុំរឿង។
-ករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន ៣.៥១៧សំណុំរឿង។
លោកបានបញ្ជាក់ថា ករណីពាក់ព័ន្ធគ្រឿងញៀនខុសច្បាប់ដែលសមត្ថកិច្ចធ្វើការបង្ក្រាបក្នុងរយៈពេល ២ឆ្នាំកន្លងទៅ សរុបមានចំនួន ៦៨៣០សំណុំរឿង។ ក្នុងនោះដកហូតនិងរឹបអូសសារធាតុញៀនសុទ្ធចំនួន ៤២០គីឡូក្រាម គ្រឿងញៀនពាក់ព័ន្ធរួមទាំងសារធាតុផ្សំគ្រឿងញៀនចំនួន ១៩៤១,៣៣គីឡូក្រាម សរុបទាំងអស់ដែលតម្រូវដុតបំផ្លាញចោលនាពេលនេះមានចំនួន ២៣៦១,៣៣គីឡូក្រាម៕