លោក ដូណាល់ ត្រាំ ឆ្លៀតទៅជួបលោក គីម ជុងអ៊ុន នៅ​តំបន់​ព្រំដែន​កូរ៉េ

  • 2019-06-30 08:13:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពី​ចាកចេញ​ពីកិច្ចប្រជុំ​G20 នៅ​ជប៉ុន ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ឆ្លៀតទៅ​ជួបលោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង នាថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៩នេះ នៅ​តំបន់​ព្រំដែន​គ្មាន​យោធានៃ​ប្រទេស​កូរ៉េខាងជើង-កូរ៉េខាងត្បូង។

រូបថត៖ Reuters
លោក ដូណាល់ ត្រាំ បាន​ក្លាយ​ជាប្រធានាធិបតី​អាមេរិកទីមួយ​ដែលឆ្លងកាត់​ព្រំដែន​ចូលក្នុង​ទឹកដី​កូរ៉េខាងជើង បន្ទាប់ពី​ជំនួប​នេះ។

នេះជា​ជំនួបលើក​ទី៣ហើយ​រវាងមេដឹកនាំ​ទាំង២ បន្ទាប់ពី​លើកទី១ ធ្វើឡើង​នៅសិង្ហបុរី កាលពីខែ​មិថុនា ឆ្នាំ​២០១៨ និង​លើកទី២ នៅ​វៀតណាម កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩។ កាលពីជំនួប​នៅក្រុង​ហាណូយ មេដឹកនាំ​ទាំង២ មិនអាច​សម្រេច​បាននូវការ​ចរចា​ណាមួយឡើយ​អំពីបញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។

​លោក ត្រាំ ថ្លែងទៅកាន់​អ្នកកាសែត​នៅតំបន់​ព្រំដែន​នេះ​ថា វាគឺ​ជាប្រវត្តិសាស្រ្ត​ពិត ហើយ​លោកមាន​មោទនភាពដែល​បាន​ជាន់លើ​ខ្សែបន្ទាត់​ព្រំដែន​កូរ៉េ​ទាំង២។ ឯ​លោក គីម ក៏​បានថ្លែង​ដ៏កម្រ​ទៅកាន់​អ្នកកាសែត​ផងដែរថា ជំនួប​នេះ​គឺសញ្ញា​មួយ​នៃ​ទំនាក់ទំនង​ដ៏ល្អប្រសើរ​រវាងលោក និង​លោក ត្រាំ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;