ភ្នំពេញក្រោន ស៊ុត ១៧គ្រាប់បន្ថែម ធ្វើឲ្យកំពង់ចាម របូត ១៣១គ្រាប់ ត្រឹមជើងទី១ នៃលីគកំពូល
- 2019-07-01 02:07:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នំពេញក្រោន ស៊ុត ១៧គ្រាប់បន្ថែម ធ្វើឲ្យកំពង់ចាម របូត ១៣១គ្រាប់ ត្រឹមជើងទី១ នៃលីគកំពូល
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ខេត្តកំពង់ចាម បានចាញ់ក្រុមភ្នំពេញក្រោន ២-១៧ ក្នុងសប្ដាហ៍ទី១៣ នៃលីគកំពូលកម្ពុជា ដែលជាសប្ដាហ៍ចុងក្រោយ នៃជើងទី១ កាលពីថ្ងៃអាទិត្យ ទី៣០ ខែមិថុនាម្សិលមិញ។
នៅតង់ទី១ កំពង់ចាម របូត ៥គ្រាប់ប៉ុណ្ណោះ និងស៊ុតបាន ១គ្រាប់ ប៉ុន្តែចូលតង់ទី២ ក្រុមជើងឯក ៦សម័យភ្នំពេញក្រោន បានស៊ុតបន្ថែម ១២គ្រាប់ទៀត ខណៈកំពង់ចាម ក៏រកបាន ១គ្រាប់ទៀតផងដែរ។
នេះជាបរាជ័យធ្ងន់កជាថ្មីម្ដងទៀត សម្រាប់កំពង់ចាម។ បើគិតទាំង ១៣ប្រកួត នៃជើងទី១ គឺក្រុមចំណូលថ្មីនៃលីគកំពូលកម្ពុជានេះ បានរបូតដល់ទៅ ១៣១គ្រាប់ និងស៊ុតចូលគេវិញបានតែ ៥គ្រាប់ប៉ុណ្ណោះ៕
ក្រុមទាំង ១២ ដែលស៊ុតចូលកម្ពុជា ក្នុងជើងទី១ មានដូចតទៅ៖ ណាហ្គាវើល (១៨គ្រាប់), ភ្នំពេញក្រោន (១៧គ្រាប់), វិសាខា (១៤គ្រាប់), អគ្គស្នងការដ្ឋាននគរបាលជាតិ (១៤គ្រាប់), ព្រះខ័នរាជស្វាយរៀង (១៣គ្រាប់), គិរីវង់សុខសែនជ័យ (១២គ្រាប់), អង្គរថាយហ្គ័រ (១១គ្រាប់), ក្រសួងការពារជាតិ (១១គ្រាប់), បឹងកេត (៧គ្រាប់), សូលទីឡូ (៦គ្រាប់}, អាស៊ីអឺរ៉ុប (៥គ្រាប់), យុវជនបាទី (៣គ្រាប់)។
ទស្សនាវីដេអូហាយឡាយដូចខាងក្រោម៖
(វីដេអូពី Channel YouTube Phnom Penh Crown FC)