ភ្នំពេញក្រោន បន្ថែមខ្សែប្រយុទ្ធបរទេស ២រូបទៀត
- 2019-07-02 07:58:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នំពេញក្រោន បន្ថែមខ្សែប្រយុទ្ធបរទេស ២រូបទៀត
ចន្លោះមិនឃើញ
ភ្នំពេញក្រោន បានបង្ហាញកីឡាករបរទេសថ្មី ចំនួន ២រូបទៀត គឺខ្សែប្រយុទ្ធអាហ្រ្វិកខាងត្បូង Shane Booysen និងខ្សែប្រយុទ្ធនីហ្សេរីយ៉ា Dzama Bata នាថ្ងៃទី២ ខែកក្កដានេះ ដើម្បីត្រៀមប្រជែងក្នុងវគ្គទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩។
ចំណែក Bata ជាខ្សែប្រយុទ្ធដែលបានប្រឡូកក្នុងលីគកំពូលកម្ពុជាជាច្រើនឆ្នាំមកហើយ នៅក្លឹបព្រះខ័នរាជស្វាយរៀង បឹងកេត អង្គរថាយហ្គ័រ អាស៊ីអឺរ៉ុប សូលទីឡូអង្គរ និងក្រសួងការពារជាតិ។ កីឡាករនីហ្សេរីយ៉ារូបនេះ ក៏ធ្លាប់ឈ្នះស្បែកជើងមាសផងដែរ។
គិតទាំងកីឡាករថ្មីទាំង២ រូបនេះ ភ្នំពេញក្រោន មានកីឡាករបរទេសចំនួន ៤រូប គឺ៖ Paulo Victor (ប្រេស៊ីល), Mustafa Zazai (អាហ្វហ្គានីស្ថាន), Shane Booysen (អាហ្រ្វិកខាងត្បូង) និង Dzama Bata (នីហ្សេរីយ៉ា)៕
រូបភាព៖ ភ្នំពេញក្រោន