ទូតអាមេរិក បង្ហោះរូប១សន្លឹកបង្ហាញពីព្រឹត្តិការណ៍ធំៗដែលអាមេរិកសម្រចបាន នៅថ្ងៃបុណ្យឯករាជ្យ
- 2019-07-04 01:53:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូតអាមេរិក បង្ហោះរូប១សន្លឹកបង្ហាញពីព្រឹត្តិការណ៍ធំៗដែលអាមេរិកសម្រចបាន នៅថ្ងៃបុណ្យឯករាជ្យ
ចន្លោះមិនឃើញ
នៅថ្ងៃនេះ គឺជាថ្ងៃខួបលើកទី២៤៣ នៃថ្ងៃបុណ្យឯករាជ្យរបស់សហរដ្ឋអាមេរិក (៤ កក្កដា ១៧៧៦-៤ កក្កដា ២០១៩) ពោលគឺជាថ្ងៃដែលអាមេរិក បានប្រកាសថាខ្លួនមិនស្ថិតក្រោមអាណានិគមអង់គ្លេសទៀតឡើយ។ ដើម្បីអបអរទិវាឯករាជ្យនេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បង្ហោះរូបភាព១សន្លឹកដែលបានបង្ហាញព្រឹត្តិការណ៍ធំៗដែលអាមេរិកសម្រេចបានក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន និងពិភពលោក ព្រមទាំងមានការសរសេរជាសារផងដែរដែលមានខ្លឹមសារដូចខាងក្រោមនេះ៖
«អបអរទិវាឯករាជ្យ! ថ្ងៃទី ៤ កក្កដានេះគឺជាខួបលើកទី ២៤៣ នៃកំណើតសហរដ្ឋអាមេរិក។ ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ១៧៧៦ គឺជាពេលចុងក្រោយនៃការតស៊ូយ៉ាងស្វិតស្វាញ ដើម្បីឯករាជ្យ និងសិទ្ធិគ្រប់គ្រងតាមលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិគ្រប់គ្រងខ្លួនឯងរបស់ប្រទេសអាមេរិក។ ថ្ងៃនេះ សហរដ្ឋអាមេរិកគាំទ្រប្រជាជននៅជុំវិញពិភពលោក ដែលធ្វើការតស៊ូដើម្បីសេរីភាពដូចគ្នានេះ»៕