អាជ្ញាធរ​ហាម​មិនឱ្យ​មានការ​ជួបជុំ​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី ឡើយ

  • 2019-07-04 02:16:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ធ្វើការ​ជួបជុំ​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី នៅ​ស្ថានីយ​ប្រេង​ឥន្ទនៈ​កាល់តិច​ស្តុប​បូកគោ នាថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៩ ខាងមុខ​នេះទេ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ថ្លែងប្រាប់ [ខ្លីៗ] កាលពី​ព្រលប់​ថ្ងៃទី៣ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ។

ប្រជាពលរដ្ឋចោមរោម​មើល ក្រោយ​លោក កែម ឡី ត្រូវ​បាន​គេ​បាញ់​សម្លាប់ កាលពី​ថ្ងៃ​ទី១០ ខែកក្កដា ២០១៦ កន្លង​ទៅ
លោក ឃួង ស្រេង បាន​បញ្ជាក់​ថា «បើ​ចង់​ធ្វើបុណ្យ​ទៅធ្វើ​នៅកន្លែង​តម្កល់​សព​លោក​កែម ឡី នៅខេត្ត​តាកែវ»។

សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្តខ្មែរ កាលពី​ថ្ងៃទី ២៦ ខែ​មិថុនា ឆ្នាំ​២០១៩ បានដាក់​លិខិត​ទៅអភិបាល​រាជធានីភ្នំពេញ ស្នើសុំ​ជួបជុំ​ដាក់កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី នៅស្ថានីយ​ប្រេងឥន្ទនៈ​កាល់តិច​ស្តុប​បូកគោ​នៅថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង ៧ព្រឹក នឹង​បញ្ចប់​នៅវេលា​ម៉ោង ១១​ព្រឹក៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;