កីឡាករអេស្ប៉ាញ Fernando Torres ចូលរួមជាមួយ Angkor Tiger នៅលីគកំពូលកម្ពុជា
- 2019-07-04 09:22:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករអេស្ប៉ាញ Fernando Torres ចូលរួមជាមួយ Angkor Tiger នៅលីគកំពូលកម្ពុជា
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ បានឈានដល់កិច្ចព្រមព្រៀងនាំយកកីឡាករបរទេសថ្មី ដើម្បីជំនួសកន្លែងកីឡាករជនជាតិជប៉ុន Yudai Ogawa ដែលបានចាកចេញកាលពីសប្តាហ៏មុន និងដើម្បីពង្រឹងក្រុមក្នុងជើងទី២ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ២០១៩ ផងដែរ។ កីឡាករចំនូលថ្មីរូបនោះមានឈ្មោះថា Fernando Cozar Torres (Nando) មានវ័យ ២៨ឆ្នាំ មានកំពស់ ១,៨៨ម៉ែត្រ កើតនៅទីក្រុង Cádiz ប្រទេស អេស្ប៉ាញ។
Nando បាននិយាយនៅលើវិបសាយផ្លូវការរបស់ក្លឹបថា “ខ្ញុំសំរេចចិត្តចូលរួមជាមួយក្លឹប អង្គរថាយហ្គឺរ ពីព្រោះតាំងពីយូរមកហើយ ខ្ញុំចង់ប្រកបអាជីពបាល់ទាត់នៅក្នុងទ្វីបអាស៊ី ហើយខ្ញុំបានដឹងថាក្លឹប អង្គរថាយហ្គឺរ កំពុងតែរីកចម្រើននៅក្នុងពេលបច្ចុប្បន្ន ហើយកំពុងឈរក្នុងលេខរៀងដ៏ល្អថែមទៀតផង ដើម្បីព្យាយាម ឈ្នះពានរង្វាន់មួយនេះ។ បន្ទាប់ពី ៣ ថ្ងៃនៅទីនេះខ្ញុំមានអារម្មណ៍ល្អ ហើយពិតជាចង់លេងខ្លាំងមែនទែន។ ខ្ញុំពិតចង់ឈ្នះពាន និងឡើងទៅលេង ពានរង្វាន់ AFC ជាមួយ អង្គរថាយហ្គឺរ និងជួយដល់ក្លឹបនូវអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានចំពោះក្លឹប។"
Nando ធ្លាប់ប្រកបអាជីពលេងបាល់ទាត់នៅប្រទេសកំណើត និងហ្វាំងឡង់។ ក្លឹបដែល Nando ធ្លាប់ចូលរួមលេងមានដូចជា៖
Cádiz CF B (ប្រទេស អេស្ប៉ាញ)
Real Betis B. Spain (ប្រទេស អេស្ប៉ាញ)
UD Los Barrios (ប្រទេស អេស្ប៉ាញ)
Chiclana CF (ប្រទេស អេស្ប៉ាញ)
Arcos CF (ប្រទេស អេស្ប៉ាញ)
UD Los Barrios (ប្រទេស អេស្ប៉ាញ)
FC Legirus Inter (ប្រទេស ហ្វាំងឡង់)
Kokkolan Pallo-Veikot (ប្រទេស ហ្វាំងឡង់)
Helsinki IFK (ប្រទេសហ្វាំងឡង់)