ប្រេស៊ីល លើកពាន Copa លើកដំបូង ក្រោយ​ខកខាន​១២ឆ្នាំ (មានវីដេអូ)

  • 2019-07-08 01:32:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមប្រស៊ីល បាន​ក្លាយជាម្ចាស់​ជើងឯក Copa America 2019 បន្ទាប់ពី​យកឈ្នះ​ប៉េរូ ដោយ​លទ្ធផល ៣-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ​កាលពី​យប់មិញ។

៣គ្រាប់​របស់​ម្ចាស់ផ្ទះ​ប្រេស៊ីល ធ្វើបាន​ដោយ Everton នៅនាទី១៥, Gabriel Jesus នាទី៤៥ និង​ Richarlison បាល់​ប៉េណាល់ទី​នៅនាទី ៩០។ ចំណែក​១គ្រាប់​របស់​ប៉េរូ គឺធ្វើបាន​ដោយ Jose Paolo Guerrero នៅនាទី៤៤ ដោយការ​ស៊ុតបាល់ប៉េណាល់​ទីផងដែរ។ Jesus បាន​កាតក្រហម (កាតលឿង២ដង) នៅ​នាទី៧០។

នេះជា​លើកដំបូង​ហើយ​ដែលប្រេស៊ីល​បានលើកពាន​នេះ គិតចាប់តាំង​ពីឆ្នាំ២០០៧​មក។ គិតមក​ដល់ឆ្នាំ២០១៩នេះ ប្រេស៊ីល លើកពាន Copa ចំនួន៩ដង​ហើយ ក្នុងនោះ​ធ្វើម្ចាស់ផ្ទះ ៥ដង លើកពាន​ទាំង៥ដង៕

សូមទស្សនា​វីដេអូ៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;