ពាន Copa America ប្រេស៊ីលឈ្នះ និងឈីលីឈ្នះ ខុសគ្នាយ៉ាងម៉េច?
- 2019-07-08 08:41:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាន Copa America ប្រេស៊ីលឈ្នះ និងឈីលីឈ្នះ ខុសគ្នាយ៉ាងម៉េច?
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានក្លាយជាម្ចាស់ជើងឯក Copa America 2019 បន្ទាប់ពីយកឈ្នះប៉េរូ ដោយលទ្ធផល ៣-១ ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីយប់មិញ។ យ៉ាងណាមិញ គេមើលឃើញថា រូបរាងពានធំប្រចាំតំបន់អាមេរិកខាងត្បូង Copa America ២០១៩ មិនដូចពានកាលពីឆ្នាំ ២០១៦ តើហេតុអ្វីបានជាវាខុសគ្នា?
កាលពីឆ្នាំ ២០១៦ គ្រាដែលឈីលី បានគ្រងជើងឯកលើកទី ២ ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួននោះ គឺជាពានដែលធ្វើឡើងពីមាសជាពិសេស សម្រាប់គម្រប់ខួប ១០០ ឆ្នាំនៃការបង្កើតព្រឹត្តិការណ៍បាល់ទាត់ដ៏ចំណាស់មួយនេះ(១៩១៦-២០១៦)។
ជាងនេះទៀត ក្រុមដែលចូលរួមទាំងអស់ក៏មានភាពខុសពីរាល់ដងដែរពោលគឺមាន ១៦ ក្រុមដែលមកពីតំបន់ CONCACAF (មានអាមេរិកខាងជើង (៦ក្រុម) អាមេរិកកណ្ដាល និងតំបន់ការីប៊ីន) ថែមទាំងសហរដ្ឋអាមេរិកនិង មុិចស៊ិកផងដែរ។ ឆ្នាំនោះ ក៏ជាលើកដំបូងដែលមានក្រុមចូលរួមច្រើនជាងគេ និងមានដល់ទៅ ២ ទ្វីបធ្វើការប្រកួតប្រជែងគ្នា។
ដំបូងឡើយពាននេះ មានឈ្មោះថា South American Football Championship ប៉ុន្តែត្រូវបានប្ដូរជា Copa America នៅឆ្នាំ ១៩៧៥។
ចាប់ពីឆ្នាំ ១៩៩៣ មក ពាននេះមាន ១២ ក្រុម គឺប្រទេសអាមេរិកខាងត្បូង ទាំង ១០ បូកប្រទេស២ទៀត ដែលត្រូវបានអញ្ជើញឲ្យចូលរួម។
នៅឆ្នាំ ២០១៩ នេះ ការប្រកួតធ្វើឡើងនៅទឹកដីប្រេស៊ីល ដោយមាន ១២ក្រុមចូលរួម គឺក្រុមអាមេរិកខាងត្បូងទាំង ១០ បូកជប៉ុន និងកាតា មកពីអាស៊ី។ ចំពោះពានដែល ប្រេស៊ីល ទើបនឹងឈ្នះបច្ចុប្បន្ន គឺជាពានដ៏ចំណាស់មួយដែលមានអាយុកាល ១០១ ឆ្នាំមកហើយ។ រីឯប្រទេសដែលឈ្នះពាននេះច្រើនជាងគេគិតចាប់តាំងពីកកើតមកគឺ អ៊ុយរុយហ្គាយជាក្រុមដែលធ្លាប់លើកពាននេះច្រើនដងជាងគេ (១៥ដង) តាមពីក្រោយអាហ្សង់ទីន (១៤ដង) និងប្រេស៊ីល (៨ដង)៕
អត្ថបទទាក់ទង៖