Smart និង Huawei ធ្វើការ​​សាក​ល្បងប្រព័ន្ធ​ 5G ​ជា​លើក​ដំបូង​នៅ​កម្ពុជា

  • 2019-07-09 02:51:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុមហ៊ុន​ Smart បាន​ចាប់​ដៃ​គូជា​មួយ​ Huawei ​ធ្វើ​កម្មវីធី​បង្ហាញ​អំពី​ការ​ដាក់​សាកល្បង​ប្រព័ន្ធ 5G ​ដែល​ពួក​គេ​គ្រោង​ដាក់​ដំណើរ​ការឆាប់ៗ​។

ប្រព័ន្ធ​សេវា​ទូរសព្ទ​ 5G គឺ​ជា​បច្ចេកវិទ្យា​ចុង​ក្រោយ​គេ​ក្នុង​វិស័យ​ទូរគមនាគមន៍​ ដែល​មាន​ល្បឿន​អុីនធឺណេត​ 1Gigabit​ និង​ការ​ឆ្លើយ​តប​លឿន​ជាង​ជំនាន់​មុនៗ​ច្រើន។ ប្រព័ន្ធ 5G ផ្ដល់​សមត្ថភាព​ឲ្យអតិថិជន​មើល​វិដេអូ​ ឬ​លេង​ហ្គេម​ កម្រិត​4k ​ដោយ​មិន​មាន​ភាព​រអាក់​រអួល។ ល្បឿន​អុីនធឺណិត​នេះ​អាច​ធ្វើឲ្យមាន​ការ​រីក​ចំរើន​ក្នុង​វិស័យ​ AI រ៉ូប៉ូត​ បច្ចេកវិទ្យា​ស្វ័យ​ប្រវត្តិ​ជាដើម។

ក្នុង​កិច្ច​បង្ហាញ​នេះ​បាន​ធ្វើ​តេស្ត​ល្បឿន​អុីនធឺណេត​ដោយ​ Download app ទំហំ1​GB​ក្នុង​រយៈប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​ ហើយពួកគេក៏បាន​បន្តរកិច្ចនេះ ការ​ផ្សាយផ្ទាល់​វិដេអូ​ 360 ដឺក្រេ និងវិដេអូរកម្រិត​ 4k ដោយ​មិន​មាន​ការ​គាំង។

Smart​ បាន​ចាប់​ដៃ​គូរ​ជា​មួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ Huawei ដើម្បី​ចូល​រួម​ចំណែក​ដ៏​ធំ​មួយ​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ 5G​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា Base Station​ ដើម្បី​ផ្គត់ផ្គង់​ប្រព័ន្ធ​ 5G ជុំ​វិញ​ប្រទេស​កម្ពុជា​។។

លោក​ Aaron Wang ​CTO ​របស់​ក្រុមហ៊ុន Huawei Wireless Network បាន​និយាយ​ថា ក្រុមហ៊ុន​របស់​លោក​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​ 5G​ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ កាតា​ ស្វីស​ ចក្រភពអង់គ្លេស ហើយ​ប្រទេស​កម្ពុជា​​ នឹង​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​នៅ​ក្នុង​អាស៊ាន​ដែល​មាន​ប្រព័ន្ធ​ 5G។

លោក​ ឯកឧត្ដម​ ម៉ូវ​ ចរិយា​ ប្រធាន​និយ័តករ​ទូរគមនាគមន៍​កម្ពុជា​ បាន​និយាយថា ការ​សាក​ល្បង​ប្រព័ន្ធ​ 5G ​នេះ​ គឺ​សិក្សា​​និងវិ​ភាគដើម្បី​បង្កើត​គោល​នយោបាយ​គ្រប់គ្រង​ប្រព័ន្ធ​នៅ​ពេល​អនាគត​ ហើយ​រួម​ទាំង​សិក្សា​អំពី​ផល​ប្រយោជន៍​នៃ​បច្ចេកវិទ្យា​ដ៏​ថ្មី​នេះផង។

ក្នុង​កិច្ច​សម្ភាស​ លោក​ Thomas​ Hundt​ CEO​ របស់​ក្រុមហ៊ុន​ Smart​ បាន​និយាយ​ថា​ក្រោយ​ពី​ការ​សាក​ល្បង​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ពេល​អនាគត​ក្រុមហ៊ុន​នឺង​បើក​ប្រព័ន្ធ 5G​ នៅ​តំបន់​ទី​ប្រជុំជន​ហើយ​ពង្រីក​ 4G ​ទៅ​ទី​ជនបទ។

ជា​ទី​បញ្ចប់​​លោក​បាន​និយាយ​ថា​ ប្រព័ន្ធ 5G ក៏នូវ​មាន​ចំណុច​ខ្វះ​ខាតមួយ​ គឺ​ត្រូវ​ការ​ទូរសព្ទ​ដែល​អាច​ប្រើ​វា​បាន។ យ៉ាង​ណា​មិញ Smart នៅ​តែ​ខំ​ប្រឹង​អភិវឌ្ឍ​បច្ចេកវិទ្យា​​ 5G នៅ​ប្រទេស​កម្ពុជា​ដោយ​ពួក​គេ​រំពឹង​ថា​មាន​ការ​វិនិយោគ​លុយ​រាបរយលាបដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំទៅមុខ៕

អត្ថបទ៖ Sok Vengchheang

អត្ថបទថ្មី
;