មូលហេតុនេះ ធ្វើឲ្យបទដើម "ឆ្ងាយ” របស់ពេជ្ជរិទ្ធ មិនអាចផុសលើ YouTube
- 2019-07-09 05:49:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុនេះ ធ្វើឲ្យបទដើម "ឆ្ងាយ” របស់ពេជ្ជរិទ្ធ មិនអាចផុសលើ YouTube
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០១៩ ថ្មីៗនេះសមាជិកក្រុមតារាចម្រៀង SWSB ម៉ម ពេជ្ជរឹទ្ធ បានប្រាប់ឲ្យដឹងថា បទដើមដែលរូបគេខិតខំនិពន្ធជាច្រើនខែកន្លងមកនោះមិនអាចបង្ហោះលើយូធូបផ្លូវការបានឡើយ។
ពេជ្ជរឹទ្ធ បាននិយាយថា វីដេអូចម្រៀងបទ "ឆ្ងាយ" មិនអាចបញ្ចេញជាផ្លូវការបានដោយសារព្រោះតែមានអ្នកយកបទចម្រៀងនេះទៅចែកចាយនៅលើ"YouTube" មុនខ្ញុំ ហើយពួកគាត់កំពុងតែមានឈ្មោះជាម្ចាស់លើបទចម្រៀងនេះទៀតផង (Own the YouTube content ID)។ ខ្ញុំប្រហែលជាត្រូវបោះចោល វីឌីអូ Music Video បទ «ឆ្ងាយ» ដែលបានថតនៅសហរដ្ឋអាមេរិកនេះទៅក្រោមគ្រែហើយ........។ មិនមែនគ្មានដំណោះស្រាយ ហើយមកអង្គុយរ៉ាយរ៉ាប់នៅទីនេះទេ គឺមាន!!!តែយ៉ាងណាសូមសារនេះទៅដល់បងប្អូនដែលយកបទចម្រៀងខ្ញុំទៅចែកចាយផង សូមកុំយករឿងនេះជាគំនុំគំគួនអី ហើយបកមកចូលរួមជាធ្លុងមួយ ដើម្បីអោយវិស័យនេះដើរទៅមុខទាំងអស់គ្នាបានទេ!
តារាចម្រៀងវ័យក្មេងរូបនេះបានបន្ថែមថា មិនមែនផ្លូវច្បាប់មិនដំណើរការទេ តែខ្ញុំសួរថាតើបងប្អូនយើងរួចរាល់និងការជាប់ទោសដោយមូលហេតុ ចម្រៀងរឺនៅ ?ខ្ញុំមិនចង់អោយអ្នកមានទោសដោយមូលហេតុនេះទេ វាមិនទាន់ត្រូវធ្វើចឹង!! នេះជាពត៌មានខ្លីៗ អំពីការផលិតបទចំរៀងមួយបទ៖
ចំពោះ បទ «ឆ្ងាយ»
ខ្ញុំបានផ្ញើរសារទៅបងអ្នកយកទៅផុសមុនហ្នឹង ដើម្បីជួបមុខនិយាយគ្នាអំពីរឿងនេះ តែផ្ទុយទៅវិញ មិនតប មិននិយាយជាមួយ ហើយគ្រាន់តែលុបបទ ឆ្ងាយចេញពី channel គាត់។ តើអ្នកណាមួយ នឹងចូលរួមជាមួយខ្ញុំ និងក្រុម ដើម្បីចាត់ការទៅលើរឿងកម្មសិទ្ធបញ្ញាលើ YouTube នេះ។ ខ្ញុំគិត ថាបើបងនិយាយថា នេះខ្មែរដូចគ្នា ជួយគ្នានោះ មោះ មកធ្វើការជាមួយគ្នាវិញ ជាជាងធ្វើអំពើលួចអីចឹង។
Inbox របស់ខ្ញុំបើករហូតទេ ផ្ញើសារមកកាន់ mail របស់ខ្ញុំ picherith.morm@gmail.com ក៏បាន ។ តោះយើងរៀនធ្វើការជាមួយគ្នា។ ខ្ញុំរង់ចាំ រាល់បងៗ ដែលមានចំនេះលើរឿង Digital និង YouTube នេះ។ អរគុណដែលបានគាំទ្រកន្លងមក និងជារៀងរហូត។
ទស្សនាបទ "ឆ្ងាយ" នៅលើគណនីផ្លូវការ Smart
មកទល់ពេលនេះ នៅមិនទាន់មានដំណោះស្រាយយ៉ាងណាទេ ប៉ុន្តែមានគណនីជាច្រើនដែលបានផុសបទនេះ មានខ្លះបានលុបចេញវិញ បន្ទាប់ពីបានឃើញការប្រតិកម្មពីសំណាក់ម្ចាស់បទ។ ទោះយ៉ាងនេះក្តី បទដែលអង្រួនបេះដូងយុវវ័យមួយបទនេះ គេនៅតែឃើញមាននៅលើយូធូប ដោយគណនីនីមួយៗមានអ្នកចូលទស្សនាច្រើនជាង ១ លានដងឯណោះ៕
អត្ថបទទាក់ទង៖